ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ផ្នែក​បម្រើសេវា​សាធារណៈ​នៃ​ច្រកចេញចូល​តែមួយ​នៅ​សង្កាត់​កកាប​ទី​២

452
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៩​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​បើក​វេទិការ​សាធារណៈ​នៅក្នុង​ភូមិ​កា​កាប​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​។​ក្នុង​នោះបាន​ណែនាំ​ពន្យល់​ផ្សព្វផ្សាយ​ពី​របៀប​បម្រើសេវា​សាធារណៈ​របស់​ច្រកចេញចូល​តែមួយ ។

​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អ៊ិត​ជំនិត​អភិបាលរងខណ្ឌ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​កា​កាប​ទី​២​។​លោក​ម៉ាលី​ពិសិដ្ឋ​ចៅសង្កាត់​កា​កាប​ទី​២,​លោក​គីម​ឈុន​ឆា​យ៉ាម៉ា​កែន​ប្រធានការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​កា​កាប​ទី​២​។​លោក​ចៅសង្កាត់រង​ទី​១​ចៅ​រង​ទី​២​ក្រុម​ព្រឹក្សា​សង្កាត់​លោក​មេភូមិ​មកពី​៥​ភូមិ​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន​៧២ គ្រួសារ ដើម្បី លើកឡើង រាល់ បញ្ហា​ទុក្ខ កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ថ្លែង​ក្នុង​ពិធី​វេទិការ​សាធារណៈ​លោក​អ៊ិត​ជំនិត​អភិបាលរងខណ្ឌ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​កា​កាប​ទី​២​បាន​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ច្រកចេញចូល​តែមួយ​និង​សុវត្ថិភាព​ភូមិ​សង្កាត់​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​។​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការស្នើរ​សុំ​បើក​អាជីវកម្ម​ផ្នែក​សុខាភិបាល​ពហុ​ព្យាបាល ធ្មេញ បើក​អាជីវកម្ម​ផ្សេងៗ ខ្នាតតូច មធ្យម​។

​ដោយឡែក​ផ្នែក​សំណង់​ត្រឹម​៥០០​មែត្រ​ក្រឡា​គ្រាន់តែ​ស្នើរ​សុំចូល​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​សាលាខណ្ឌ​ជាការ​ស្រេច​។​លោក​បាន​បន្តទៀតថា​មច្ចុរាជ​លើ​ដងផ្លូវ​សព្វថ្ងៃ​បាន​ឆក់យក​ជីវិត​រាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាណ៍ ។​

​ប្រជាពលរដ្ឋ ស្នើរ សុំ ដល់ អាជ្ញាធរ ក៏ដូចជា សមត្ថកិច្ច ពាក់ ព័ន្ធ ជួយ ដោះស្រាយ​ប្រព័ន្ធ​អគ្គស​នី​ផ្លូវ និង​ប្រព័ន្ធ​លូបង្ហូរទឹក​និង​សំរាម​លោក​អភិបាលរងខណ្ឌ​លោក​ចៅសង្កាត់​ក្នុងនាម​ជា​អាជ្ញាធរ​ទទួលយក​នូវ​ទុក្ខ​កង្វល់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​លើកឡើង​និង​ស្នើរ​សុំ​ទៅ​ថ្នាក់លើ​ជា​ដំណាក់កាល​ដើម្បី​ដោះស្រាយ ជូន ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ។​

​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្ដិ៍​កា​កាប​ទី​២ សំណូមពរ​ដល់ បងប្អូន ប្រជាពលរដ្ឋ​ដែល​មិនទាន់មាន សៀវភៅ​ស្នាក់នៅ​សវ​ភៅ​គ្រួសារ​ឫ​អត្តសញ្ញាណប័ណ្ណ​អាចទាក់ទង​ស្នើរ​សុំ​តាម​មណ្ឌល​ដែល​បងប្អូន​រស់នៅ​។ ដើម្បី​សមត្ថកិច្ច​ធ្វើ​ជូន និង​ចូលរួម​សហការ​ណ៍ និង រាយការណ៍ ពី​បញ្ហារ​គ្រឿងញៀន ល្បែងស៊ីសង ជូន សមត្ថកិច្ច នៅតាម មូលដ្ឋាន ដែល បងប្អូន រស់នៅ ដើម្បី ទប់ស្កាត់​ឲ្យ​បាន​មុន​និង ទាន់ពេលវេលា ហើយ អាជ្ញាធរ នឹង ប្រឹងប្រែង បម្រើ ប្រជាពលរដ្ឋ មិន ខ្លាច នឿយហត់ ឡើយ ។​

​សូមជម្រាបថា តាមរយៈ ការបើក វេទិការ សាធារណៈ លោក ម៉ាលី ពិសិដ្ឋ ចៅសង្កាត់​កា​កាប​ទី​២ រីករាយ និង ស្វាគមន៍ រាល់ មតិ លើកឡើង ពី ទុក្ខ លំបាក របស់ ប្រជាពលរដ្ឋ​។​អាជ្ញាធរ នឹង ខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយ​ជូន គ្រប់ បញ្ហា ដែល កើតមាន​ក្នុង​មូលដ្ឋាន​។​ដែល​អាជ្ញាធរ មិនទាន់​បានដឹង​នៅក្នុង​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ​រាជធានី​ភ្នំពេញ​ឱ្យ​ស្របតាម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕S/​