គ្រូអចលនាទ្រព្យអន្ដរជាតិមកកម្ពុជាបង្រៀនខ្មែររបៀបទាក់ ទងទិញនិងលក់ទៅអ្នកក្រៅប្រទេស

304
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអញ្ជើញគ្រូអលចនាទ្រព្យអន្តរជាតិមកកម្ពុជារយៈពេល៥ថ្ងៃដើម្បីបង្រៀនអ្នកជំនាញវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុខ្មែរប្រមាណ៨០នាក់សិក្សាពីទំនាក់ទំនងទិញនិងលក់ទៅកាន់អ្នកក្រៅប្រទេសឬក្រុមហ៊ុនបរទេសរបៀបណា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឱ្យដឹងថា CVEA បានសហការជាមួយ National Association of Realtors (NAR) របស់សហរដ្ឋអាមេរិក ដោយមានលោកគ្រូ Furhad Waquad ដើម្បីរៀបចំបើកវគ្គសិក្សាស្តីពី Certified International Property Specialist (CIPS) ដែលនឹងប្រព្រឹត្តិទៅរយៈពេល ០៥ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) ។ ការរៀបចំវគ្គសិក្សានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងផ្នែកអចលនទ្រព្យដល់សាធារណៈជូនទូទៅដើម្បីសិក្សាស្វែងយល់ពីវិស័យអចលនទ្រព្យអន្ដរជាតិ និងសម្រាប់ទីផ្សារក្នុងស្រុកដែលមានដូចជា Global : Local Markets, The Business of U.S Real Estate, Asia/Pacific & International Real Estate, The Americas & International Real Estate, Europe & International Real Estate។

លោក ច្រឹក សុខនីម បាននិយាយថា “បើយើងចង់ទិញអចលនទ្រព្យ នៅសហគមន៍ អឺរ៉ុប តើយើងធ្វើយ៉ាងម៉េច ដើម្បីទិញអចលនទ្រព្យនៅទីនោះបាន? គេនឹងសិក្សា ហើយ CIPS គាត់មានបណ្តាញលើពិភពលោក អញ្ចឹងគាត់អាចណែនាំឲ្យទៅទិញអចលនទ្រព្យនៅទីនោះបាន។ CIPS គឺជាអ្នកដែលគេទុកចិត្ត នៅលើពិភពលោក ហើយគាត់អាចសហការគ្នាបាន ព្រោះគាត់មានក្រមសីលធម៌”។

ប្រធានសមាគមរូបនេះបានបញ្ជាក់ថាសិក្ខាសាលានេះនឹងផ្តលផលប្រយោជន៍ ឱ្យសិក្ខាកាមអាចដឹងអំពីអចលនទ្រព្យ នៅក្នុងបណ្តាប្រទេសនីមួយៗ និងរបៀបរបបនៃការធ្វើជំនួញមិនថាប្រទេសក្នុងតំបន់ឬសាកលលោក។ លោកគ្រូ Furhad Waquad នឹងយល់ពីសីលធម៌ នៃអ្នកឯកទេសក្នុងការលក់ទិញអចលនទ្រព្យអន្តរជាតិថាតើមានរបៀបរបបបែបណា បានជាអ្នកមានម្នាក់ៗឬក្រុមហ៊ុនមួយៗអាចទៅអចលនាទ្រព្យនៅប្រទេសផ្សេងៗគ្នាបាន។ មួយទៀតសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចង់ឲ្យប្រទេសកម្ពុជាលើកកេរ្តិ៍ឈ្មោះនៅក្នុងសកល ថាប្រជាជនខ្មែរ ក៏អាចមានសញ្ញាបត្រល្បីៗ ខាងវិស័យអចលនទ្រព្យបានដែរ មិនចាញ់បរទេសឡើយ។

សូមបញ្ជាក់ថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជាស្ពានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹង NAR យ៉ាងល្អ ទើបអាចមានលទ្ធភាពអញ្ជើញលោកគ្រូអន្តរជាតិផ្នែក CIPS នេះនៅសហរដ្ឋអាមេរិក មកបង្រៀនសិក្ខាកាមខ្មែរយើងបាន។ CIPS ជាសមាជិកសមាគមជាតិ អ្នកវាយតម្លៃអចលនទ្រព្យ (NAR) ដែលមានសមាជិកជាង ៣លាននាក់ នៅលើពិភពលោក។ វគ្គសិក្សាស្តីពី Certified International Property Specialist (CIPS) គឺជាផ្នែកមួយរបស់ NAR និងជាអ្នកដែលមានឯកទេស មានជំនាញខ្ពស់ ត្រូវបានពិភពលោកជឿទុកចិត្តយ៉ាងខ្លាំងណាស់៕B/