អាជ្ញាធរ​និង​ពលរដ្ឋ​ខេត្តព្រះវិហារ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​

326
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អាជ្ញាធរ​និង​ពលរដ្ឋ​ខេត្តព្រះវិហារ​បាន​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គំរប់​ខួប​៧​ឆ្នាំ​។​

​ពិធី​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថៃ្ង​ទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នៅ​សាលាខេត្ត​ព្រះវិហារ​ថ្នាក់ដឹកនាំ​ខេត្ត​មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​លោកគ្រូ​អ្នកគ្រូ​និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​២៨០​នាក់​។​បាន​អញ្ជើញ​ចូលរួម​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​គំរប​ខួប​៧​ឆ្នាំ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​។

​បន្ទាប់ពី​ព្រះអង្គ​យាង​ចូល​ទិវង្គត​ព្រះអង្គ​យាង​ចូល​ព្រះ​ទីវ​ង្គ​ត​នៅវេលា​ម៉ោង​១​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះជន្ម​៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។​

​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​បន្តថា​ក្នង​នាម​ជា​កូនចៅ ចៅទួត ប្រជានុរាស្ត្រ ចងចាំ​មិនអាច​បំភ្លេច​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ព្រះ​អង្គជា​ប្រវត្តិសាស្ត្រ​និង​សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ចំពោះ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​។​

យើងខ្ញុំ​ទាំងអស់គ្នា​ប្តេជ្ញា​បន្ត​ដង្ហែរ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះអង្គ​ក្នុង​បុព្វហេតុ​កសាង​សន្តិភាព​និង​ការអភិវឌ្ឍ​ជូន​ប្រជានុរាស្ត្រ​និង​ថែរក្សា​ការពារ​ព្រះមហាក្សត្រ​។​ដើម្បី​ព្រះអង្គ​គង់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​សម្រាប់​ប្រទេសជាតិ​ទាំងមូល​តរៀង​ទៅ​។​សូម​ព្រះអង្គ​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា​និង​សូមឱ្យ​កម្ពុជា​ទទួល​សុខសន្តិភាព វិបុលភាព និង​រីកចម្រើន​ជា​និ​រ​ន្ត៍​។​

​សូម​រំលឹកថា​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​អ្នកចូលរួម​ក៏បាន​ប្រគេន​សាដក​និង​បច្ច័យ​ដល់​ព្រះសង្ឃ​៩​អង្គ​ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា​សម្តេច​ព្រះបាទ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​យាយជី​តាជី​ផងដែរ​៕S/​