​រថយន្ត​ដឹក​ឥដ្ឋ​ចុះ​ពីលើ​ស្ពាន​ដាច់​ហ្វ្រាំង​ទៅបុក​រថយន្ត​ដឹក​ធូប​ក្រឡាប់​របួស​៤​នាក់​

342
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ដឹក​ឥដ្ឋ​ចុះ​ពីលើ​ស្ពាន​ល្បឿន​លឿន​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ធូប​ក្រឡាប់​ទាំងពីរ​និង​សង្កត់​ម៉ូតូ​១​គ្រឿង​រងរបួស​ធ្ងន់​ស្រាល​ប្រុស​ស្រី​៤​នាក់​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិត​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩ ។

​រថយន្ត​ដឹក​ឥដ្ឋ​ពណ៌​ស​ពាក់​ស្លាក​លេខ​កណ្ដាល​3A0408​។​រថយន្ត​រងគ្រោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​2F6980​ជា​រថយន្ត​ដឹក​ធូប​។​រថយន្ត​ដឹក​ឥដ្ឋ​បាន​ដាច់​ហ្វ្រាំង​ជ្រុល​ទៅ​បក​រថយន្ត​ដឹក​ធូប​បណ្តាល​ឲ្យ​ក្រឡាប់ចាក់​ឥដ្ឋ​ចោល​ពេញ​ផ្លូវ​និង​បណ្ដាលអោយ​របួសធ្ងន់​២​នាក់​ស្រាល​២​នាក់​ត្រូវបាន​រថយន្ត​សា​ម៊ុ​យ​ដឹក​យកទៅជួយ​សង្គ្រោះ​ភ្លាមៗ​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​ដាក់​ខាង​រួច​ប​ញ្ជូ​ល​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​