ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩

579
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ផ្តល់​ផល​ល្អ​ដល់​បុរស​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​និង​កិច្ចការងារ​តូចធំ​ផង​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​សង្ឃឹមទុក​ច្រើនពេក​ឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​ក្រៅពីនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​ឱកាស​ភ្លាត់ស្នៀត​នោះ​ក៏មាន​ខ្ពស់​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ចូរ​ប្រយ័ត្ន​រឿង​តូច​រីក​ជាធំ​បន្ថែមទៀត​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ការបំពេញ​កិច្ចការងារ​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​និង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។​ការរស់នៅ​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​និង​រឿង​រាវ​ចូល​យាយី​ច្រើនជាង​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវមាន​ចិត្ត​សន្តោស​ប្រណី​អត់ធ្មត់​ទុក​ក្នុង​ខ្លួន​ខ្លះ​ទើប​នៅ​ថ្ងៃ​ខាងមុខ​ពុំ​ជួប​ព្យុះភ្លៀង​អាក្រក់​ណាមួយ​កើតឡើង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​មិន​ថា​រវាង​ស្វាមីភរិយា​ឬ​ស្នេហា​កំលោះ​ក្រមុំ​គឺ​មើលមុខ​គ្នា​មិនសូវ​ចំ​ប៉ុន្មាន​ទេ​តែង​ប្រឆាំង​និង​បង្ក​ភាព​មួម៉ៅ​ក្តៅក្រហាយ​ដាក់គ្នា​ច្រើន​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។​

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វា​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទោះ​មិនមាន​អ្វី​ជា​ឧបសគ្គ​ពិតមែន​ក្តី​តែ​លោកអ្នក​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ទៅណា​មក​ណា​តែងមាន​សញ្ញា​ភ្លើង​ខៀវ​បើក​រង់ចាំ​និង​ធ្វើ​អ្វី​ជឿនលឿន​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប ។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ទើបតែ​ស្គាល់គ្នា​ហើយ​ចង់​ទំនាក់ទំនង​តែងមាន​ភាពជឿនលឿន​ទៅមុខ​គួរសម​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត ហើយ​ធ្វើ​អ្វី​ក៏​​តែង​ប្រទាំង​ប្រទើស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​បញ្ហា​រោគ​ជំងឺ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទាំង​ពួ​ង​ទៅរួច​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​ក្នុង​រង្វង់​គ្រួសារ​មានការ​ចាប់កំហុស​គ្នាច្រើន​ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​ជាទី​ពេញចិត្ត​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វី​ដែលជា​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អៗ​ចាំ​ហុច​ឱ្យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើ​មាន​កិច្ចការ​មកដល់​លោកអ្នក​គប្បី​ព្យាយាម​ពុះពារ​នោះ​នឹង​អាច​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ក្រៅពីនេះ​បើ​ចង់​ពឹង​នរណាម្នាក់​ពី​រឿង​អ្វីមួយ​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តោង​ប្រយ័ត្នប្រយែង ហើយ​បើ​មាន​បញ្ហា​អ្វីមួយ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ការធ្វើដំណើរ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​និង​ទទួលផល​លំបាក​ច្រើន​បន្តិច​ម្ល៉ោះហើយ​គប្បី​ចេះ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​ថ្ងៃនេះ​វិញ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម