គិត​ត្រឹម​៩​ខែ​ឆ្នាំ​២០១៩ អគារ​កម្ពស់​​ពី​ ៥​ជាន់​ដល់​ជាង​៤០​ជាន់ មាន​​​ជាង​៣០០​អគារ​

347
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ​ ៖ ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ឡើង​នៅ​ទូ​ទាំ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៩ ​ខែ​ឆ្នាំ​២០១៩ មាន​ចំនួន​៣២៩​អគារ​។​ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​។​

​របាយការណ៍​ដដែល​នេះ​បានឲ្យដឹង​ទៀតថា​ អគារ​កម្ពស់​ពី​៤០​ជាន់​ឡើងទៅ​មាន​ចំនួន​១១​អគារ​ ​ពី​៣០​ជាន់​ទៅ​៣៩​ជាន់​មាន​ចំនួន​១៦​អគារ​ ពី​២០​ជាន់​ទៅ​២៩​ជាន់ មាន​ចំនួន​៣៩​អគារ​ ពី​១០​ជាន់​ទៅ​១៩​ជាន់ មាន​ចំនួន​៩៧​អគារ​និង​ពី​៥​ជាន់​ទៅ​៩​ជាន់ មាន​ចំនួន​១៦៦​អគារ​។​

ដោយឡែក សម្រាប់​ខេត្ត​ព្រះសីហនុ​មាន​ត​ម្រោ​ង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ឡើង​ក្នុង​រយៈពេល​៩​ ខែ​ឆ្នាំ​២០១៩ មាន​ចំនួន​១២៥​អគារ។ ​ចំណែក​លំនៅឋាន​មាន​លក្ខណៈ​បុ​រីនៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​ចំនួន​២៦​គម្រោង​ស្មើនឹង​២០៨៤៩៧៥​ម៉ែត្រការ៉េ ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៧២៧ ៩៩១ ៣៨៧​ដុល្លារ​។​

សូមជម្រាបថា ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩​ សំណង់​លំនៅឋាន​សរុប​ចំនួន​២ ៨៨៣​គម្រោង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​៥ ៨២៥ ១១៦២២​មាន​ទុនវិនិយោគ​២ ៥២៦ ០៣៣ ៥៩៩​ដុល្លារ ស្មើនឹង​៨ ១៧៤​ខ្នង​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម