តុលា​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​អតីត​ចៅសង្កាត់​សាលា​កំរើក ក្នុង​បទល្មើស រួមគំនិត​ក្បត់​

366
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​អតីត​ចៅសង្កាត់​សាលា​កំរើក លោក​ជិន សុខ​ង៉េ​ង ត្រូវ​តុលាការ​ខេត្តសៀមរាប ចេញ​ដីការ​បង្កា​ប់​អោយ​ចាប់ខ្លួន ក្នុង​បទ​រួមគំនិត​ក្បត់​។​

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​អ្នក​នាំ ពាក្យ​សាលាដំបូង​ខេត្តសៀមរាប ចុះ​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩ ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ជិន សុខ​ង៉េ​ង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ អតីត​ចៅសង្កាត់​សាលា​កំរើក នៃ​ក្រុង​សៀមរាប ពីបទ រួមគំនិត​ក្បត់​។

ខ្លឹមសារ​ដីការ បញ្ជាក់ថា ជន​ត្រូវ​ចោទ ជាប់​ពាក់​ព​ន្ធ័​និង​អង្គហេតុ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ របស់​ឧក្រិដ្ឋជន​សម រង្សី ដោយមាន​ការអំពាវនាវ​និង​ប្រើថ​វិការ​ប៉ុនប៉ង​បង្កើត​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​ខុសច្បាប់​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ​។​

សេចក្តីប្រកាស បានបញ្ជាក់​ជូន​ថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ស្ថាប័ន​មាន សមត្ថកិច្ច ដើម្បី​ស្វែងរក​ចាប់ខ្លួន ជន​ខាងលើនេះ​យកមកអនុវត្ត​ស្របតាម​ច្បាប់ ជា​ធរមាន​៕​B/