តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រទេស​ជប៉ុន​បន្ទាប់ពី​មាន​ព្យុះ​កំណាច​បោកបក់​ចំ​

428
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​លោក​ឧក​ញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​បាន​ឲ្យ​ដឹង​បន្ទាប់ពី​មើល​ព័ត៌មាន​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ពាក់ព័ន្ធ​នឹង​ព្យុះ​ទី​ហ្វុ​ង​ហា​ហ្គី​បី​ស ( Hagibis )​ដ៏​កំណាច ដែល​បាន​បោកបក់​មក​ចំ​ព្រះរាជាណាចក្រ​ជប៉ុន​។

​លោក​ពិតជា​មានការ​សោកស្តាយ​ណាស់​ចំពោះ​ដំណឹង​អាក្រក់​មួយ​នេះ​។​លោក​សូម​បួងសួង​សុំ​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ជួយ​បីបាច់​ថែរក្សា​ព្រះរាជាណាចក្រ​ជប៉ុន និង ប្រជាជន​ជប៉ុន សូម​ជួបតែ​សេចក្តីសុខ សំបូរ​សប្បាយ រីកចំរើន​តរៀង​ទៅ​។​
ព្យុះ​ទី​ហ្វុ​ង​ហា​ហ្គី​បី​ស​(Hagibis)​បាន​វាយប្រហារ​លើ​ប្រទេស​ជប៉ុន​កាលពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងមកហើយ​បាន​បង្ក​ការខូចខាត​ហេ​ត្ថា​រចនាសម្ព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ចំនួន​៦៧​នាក់​។​ក្នុងនោះ​រងរបួស​២០០​នាក់ និង មាន​មនុស្ស​រាប់សិប​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​។​

លោក​ឧកញ៉ា​បាន​បន្តថា​ក្នុងនាម​ខ្ញុំ​តំណាង​ឲ្យ​ប្រជា​រដ្ឋ​នៅក្នុង​ខេត្តសៀមរាប​និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់​បង់ជីវិត​សូម​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕S/

​រូបភាព​÷​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រទេស​ជប៉ុន​បន្ទាប់ពី​មាន​ព្យុះ​កំណាច​បោកបក់​ចំ​៕ បាយ័ន​