ករុណា ពេជ្រ បញ្ជាក់​សំណូក​៥ ម៉ឺន​ដុល្លារ​ចង់​ក្លាយជា​តារាចម្រៀង​ផលិតកម្ម​ថោ​ន​

1535
ចែករម្លែក

រឿងរ៉ាវ​វាយប្រហារ​គ្នា​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វ៊េ​ស​បុក រវាង​តារាចម្រៀង ពេជ្រ ថា​ណា និង ម៉ៃ សុគន្ធ ទាក់ទង​តម្លៃ​ចង់​ក្លាយជា​តារាចម្រៀង​ផលិតកម្ម​ថោ​ន ទោះបី​ឲ្យ ៥០០០០ ម៉ឺន​ដុល្លារ​អាមេរិក​ក៏​ថោ​ន​មិន​ទទួលយក​ដែរ គឺជា​រឿង​ក្តៅគគុក ហើយ​ប្រិយមិត្ត​កំពុងតែ​ចង់ដឹង​ការពិត​។​

ករុណា ពេជ្រ បញ្ជាក់​សំណូក​៥ ម៉ឺន​ដុល្លារ​ចង់​ក្លាយជា​តារាចម្រៀង​ផលិតកម្ម​ថោ​ន​

​ឆ្លើយតប​ទៅនឹង​រឿងរ៉ាវ​រវាង​តារាចម្រៀង​ទាំងពីរ​ខាងលើ​នេះដែរ អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន​លោក ករុណា ពេជ្រ បាន​ប្រាប់ Sabay ថា លោក​មិនដឹង​នោះទេ ប៉ុន្តែ​ជាគោលការណ៍​ផលិតកម្ម​ថោ​ន មិន​តម្រូវ​ឲ្យ​យក​សំណូក​ពី​បុគ្គល​ណា​ម្នាក់​ឡើយ បើសិនជា​ពួកគេ​ចង់​ក្លាយជា​តារាចម្រៀង​របស់​ផលិតកម្ម​ថោ​ន អ្វីដែល​សំខាន់​ថោ​ន​ផ្ដោតលើ​សំឡេង និង​អត្តចរិត​។​

“​កន្លងមក​មាន​បុគ្គល​មួយចំនួន គាត់​បាន​ឲ្យ​សំណូក​មក​ផលិតកម្ម​ថោ​ន តែ​ខាងយើង​មិនដែល​ទទួលយក​នោះទេ ទោះបី​ឲ្យ​ប៉ុន្មាន​ក៏ដោយ នេះ​ជាគោលការណ៍​របស់​ក្រុមហ៊ុន​យើង ព្រោះ​ផលិតកម្ម​ថោ​ន គិត​លើ​អត្តចរិត​ជាធំ បើ​បុគ្គល​នោះ​យើង​មើលឃើញថា​គាត់​ល្អ ខាងយើង​ទទួល​គាត់​ជា​តារាចម្រៀង​តែម្ដង​”​។ អ្នកគ្រប់គ្រង​ផលិតកម្ម​ថោ​ន​រូបនេះ​ថ្លែង​បញ្ជាក់​។​

​ពេជ្រ ថា​ណា​

​ដោយឡែក ពេជ្រ ថា​ណា វិញ​បាន​បកស្រាយ​ថា រឿងរ៉ាវ​លេង​ឆាត​ហ្វេ​ស​ប៊ុ​ក​និយាយ​ពី​តម្លៃ​ទាក់ទង​ចង់​ក្លាយជា​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន ជាមួយ ម៉ៃ សុគន្ធ នោះ​លោក​អត់​ដឹង​នោះទេ ព្រោះ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ត្រូវបាន​គេ​ហែក​អា​ខោ​ន​។​

“​ខ្ញុំ​ភ្ញាក់​ព្រើត​បង​ពេល ឃើញ ម៉ៃ សុគន្ធ គាត់​បង្ហោះ​សារ​ដែល​ខ្ញុំ​ឆ្លើយឆ្លង​ជាមួយ​គាត់ ព្រោះ​ខ្ញុំ​អត់​បាន​លេង​ទេ សារ​ហ្នឹង​ចេញ​មកពីណា ហើយ​ខ្ញុំ​និង​គាត់​មិនដែល​មានរឿង​ជាមួយគ្នា​ទេ​”​។ ពេជ្រ ថា​ណា បញ្ជាក់​៕ អត្ថបទ​៖ Sabay

​ម៉ៃ សុគន្ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម