​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​ប្រជាជន សហការគ្នា​ជួសជុល​ផ្លូវ ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ

385
ចែករម្លែក

ដោយ​៖​គូលែន​
​សៀមរាប​:
អាជ្ញាធរ​សង្កាត់​ជ្រាវ និង​ប្រជាជន សហការគ្នា ជួសជុល​ផ្លូវ ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ មាន​ប្រវែង ជាង​ពីរពាន់​ម៉ែត្រ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ ចាប់ពី​ផ្លូវជាតិ​លេខ​៦ ពី​សណ្ឋាគារ​អង្គរ អឺ​រ៉ា មកដល់​ផ្សារ​ខ្នារ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​លោក គង់ ប៊ឹ​ប សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ បាន​និយាយថា ការជួសជុល​ផ្លូវ ១​ខ្សែ ខាងលើនេះ គឺមាន​រយៈពេល បី​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ថៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ខាងមុខ​។​

​លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​សង្កាត់​ជ្រាវ បាន​សហការ​ជាមួយ លោក​មេភូមិ​ខ្នារ ប្រជាជន និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម មួយ​ខ្សែ មាន​ប្រវែង ជាង​ពីរពាន់​ម៉ែត្រ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ កាលពីពេល​ថ្មីៗ កន្លងទៅនេះ ចាប់ពី​ផ្លូវជាតិ​លេខ​៦ ពី​សណ្ឋាគារ​អង្គរ​អឺ​រ៉ា មកដល់​ផ្សារ​ខ្នារ និង​ជួសជុល​លុប​ក្រឡុក​ផ្លូវ​កៅស៊ូ អស់​ដីក្រហម​ចំនួន​៦១​ឡាន ដោយ​ថវិកា​នេះ បានមកពី​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ខ្នារ ។​

​លោក​បាន​បន្តទៀតថា នេះ​គឺជា​ការរួបរួម​សាមគ្គី​គ្នា របស់​បងប្អូន ក្នុង​សង្កាត់​ជ្រាវ ដើម្បីអោយ​ការធ្វើដំណើរ ដឹក​ផលិតផល​នានា ក៏ដូចជា​ភ្ញៀវទេសចរ មក​ទស្សនា​ក្រុង​សៀមរាប​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម