​តេ​ក្វាន់​ដូ WT ៖ ក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ ច្រើនជាងគេ​

457
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្លិប​កីឡា​តេ​ក្វាន់​ដូ ក្រសួងមហាផ្ទៃ ដណ្តើមបាន​ជើងឯក ខណៈ​ក្លិប​កីឡា​តេ​ក្វាន់​ដូ ខេត្តបាត់ដំបង ឈរ​លំដាប់​លេខ​២ នៃ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ជ្រើសរើស​តេ​ក្វាន់​ដូ WT(World Taekwondo) ថ្នាក់ជាតិ ២០១៩ ដែល​ទើបតែ​បញ្ចប់​ទៅនេះ​។​

បំពាក់​មេដាយ​ដល់​ជ័យលាភី​

​ក្លិប​កីឡា​តេ​ក្វាន់​ដូ ក្រសួងមហាផ្ទៃ ដណ្តើមបាន​មេដាយ ៦ គ្រឿង ក្នុងនោះ មេដាយមាស ៤ គ្រឿង ប្រាក់​១ និង​មេដាយសំរិទ្ធ​៦​គ្រឿង ក្លិប​កីឡា​តេ​ក្វាន់​ដូ ខេត្តបាត់ដំបង ដណ្តើមបាន​មេដាយ ៥​គ្រឿង ក្នុងនោះ មេដាយមាស ៤​គ្រឿង ប្រាក់​១​គ្រឿង និង​ក្លិប​កីឡា​តេ​ក្វាន់​ដូ​មិត្តភាព ដណ្តើមបាន​មេដាយ ៧​គ្រឿង រួមមាន មេដាយមាស ៣​គ្រឿង ប្រាក់​២ និង​មេដាយសំរិទ្ធ ២​គ្រឿង​។ ចំណែក​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ពិភពថ្មី ណ្តើ​ម​បាន​មេដាយ ៦​គ្រឿង ក្នុងនោះ មេដាយមាស ២​គ្រឿង ប្រាក់​២ និង​មេដាយសំរិទ្ធ ២​គ្រឿង ក្លិប​កីឡា​តេ​ក្វាន់​ដូ Freedom ដណ្តើមបាន​មេដាយ ៩​គ្រឿង ក្នុងនោះ មេដាយមាស ១​គ្រឿង ប្រាក់​៥ និង​មេដាយសំរិទ្ធ ៣​គ្រឿង និង​ក្លិប​កីឡា​តេ​ក្វាន់​ដូ បញ្ញា​សាស្ត្រ​នាគរាជ (​ខេត្តបាត់ដំបង​) ដណ្តើមបាន​មេដាយ ៧​គ្រឿង ក្នុងនោះ មេដាយមាស ១​គ្រឿង ប្រាក់​២ និង​មេដាយសំរិទ្ធ ២​គ្រឿង​។​

បំពាក់​មេដាយ​ដល់​ជ័យលាភី​

​លោក គង់ ស​ក្ខិ​ដា ជា​អគ្គលេខាធិការ របស់​សហព័ន្ធ បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ជើងឯក ជាតិ​ឆ្នាំនេះ មាន​ក្លិប​-​សមាគម ចំនួន ២៦ ចូលរួម ក្នុងនោះ​ក្លិប​-​សមាគម នៅ​រាជធានី​ភ្នំពេញ ចំនួន​២០ និង​មកពី​បណ្ដា​ខេត្ត​នានា ។ ប្រតិភូ​គ្រូបង្វឹក​កីឡាករ កីឡាការិនី ចំនួន​១៧៣​នាក់ រួមមាន​ប្រតិភូ និង​គ្រូបង្វឹក ចំនួន​៥៣​នាក់ កីឡាករ​ចំនួន​៧៤​នាក់ និង កីឡាការិនី ចំនួន​៤៦​នាក់ ។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ២១ វិញ្ញាសា ដែល​ក្នុងនោះ មេគុន​មាន​ចំនួន ៦​វិញ្ញាសា និង​ប្រយុទ្ធ​មាន ចំនួន​១៥​វិញ្ញាសា ៕v