អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េ ÷ ទំនាក់ទំនង​កូរ៉េ​-​កម្ពុជា ជា​ទំនាក់​ទំនង​យុទ្ធសាស្ត្រ

552
ចែករម្លែក

ដោយ​:មុនី​រ័ត្ន​/ភ្នំពេញ ៖ នៅ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៩ លោក ប៉ាក ជេ​មីន (Park Jae Min) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​កូរ៉េ បានទទួល​ជួប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិភាក្សា និង​ជម្រុញ​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែង​រឹងមាំ​បន្ថែមទៀត​។ ឯកឧត្តម បាន​បន្តថា ក្រសួងការពារ​ជាតិ​កូរ៉េ គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់ មេបញ្ជាការ​កងទ័ពជើងគោក​ប្រទេស​ទាំងពីរ ដែល​ចង់ឱ្យ​មានការ ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​ជាពិសេស ចង់ឱ្យមាន​ទំនាក់ទំនង​ផ្លូវការ​នៃ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​។

​លោក​ចូលរួម​អបអរ​ជាមួយ ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​បាន និង​កំពុង​អភិវឌ្ឍ​ឥតឈប់ឈរ ហើយ​ជាពិសេស​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។

​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​កូរ៉េ ដែល​តែងតែ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ឧ​ត្ត​ម​សេនីយ៍​ឯក បន្តថា កងកម្លាំង​ដែល​បាន​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន ដោយ​ភាគី​មិត្ត បច្ចុប្បន្ន បាន​ចូល​បំរើការ​តាម​អង្គភាព និង​បាន​ប្រើ​ជំនាញ​ដែល​បាន​សិក្សា​។ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ស្នើសុំ​ភាគី​កូរ៉េ បន្ត​ជួយ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន ដល់​កងកម្លាំង​កម្ពុជា​បន្ថែមទៀត​ទៅ​អនាគត​៕B/