​រន្ធ​បាយខុំ​និង​រណ្តៅ​កើតមាន​ដេរដាស់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦

422
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ផ្លូវជាតិ​លេខ​៧៦​គិត​ចាប់ពី​ស្រុក​កែវ​សីមា​ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ត្រូវគេ​សង្កេតឃើញ​មានការ​ខូចខាត​ច្រើន​គួរ​ស​ម្យ​។​ជាហេតុ​បង្ក​ឱ្យ​សំបក​យាន្ត​យន្ត តែង​ជួប​បញ្ហា​បែក​កង់​ជា​ញឹកញាប់ រួមទាំង​បញ្ហា​មួយចំនួន​ទៀតផង​។​

​ផ្លូវជាតិ​១​ខ្សែ​នេះ​ត្រូវបាន​អ្នករស់នៅ​ក្នុង​មូលដ្ឋាន​បញ្ជាក់ថា​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តមណ្ឌលគិរី ប្រើ​ក្រុម​អ្នក​ថែ​ទាំង ជួសជុល រៀងរាល់ថ្ងៃ​។​ប៉ុន្តែ​ការជួសជុល​នោះ​ហាក់បី​ធ្វើ​បង្គ្រប់កិច្ច ។​ព្រោះ​ធ្វី​ពី​ខាងមុខ ខូច​ខាងក្រោយ ធ្វើទៅ ធ្វើ​មក ផ្លូវ​កាន់តែ​ខូច​ទ្រុឌទ្រោម ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​ប្រភព​ដដែល​បាន​បន្តថា​ផ្លូវ​នេះ​មន្ទីរ​ហាក់បីដូចជា​ជួសជុល​របៀប​លេង​បាយឡុកបាយឡ​អីចឹង​។​ព្រោះ​កន្លែង​ខូចខាត​ត្រូវ​ជួសជុល​ឡើងវិញ​ដោយ​ដាក់​ថ្ម​និង​ចាក់​ជ័រកៅស៊ូ​ស្តើងៗ​តែប៉ុណ្ណោះ​។​ប៉ុន្មាន​ថ្ងៃក្រោយ ក៏​របើក​ក្លាយជា​ជង្ហុក​ឬ​ស្នាម​បែក​ដដែល​។​អតីត​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​លោក​ម៉ៅ ធន​រក្ស ធ្លាប់​ប្រាប់​អ្នកកាសែត​ថា វា​ខូច​ខ្លាំង បណ្តាលមកពី​ការដឹក​លើស​ទម្ងន់​នៃ​រថយន្ត​ធន់​ធំ​។​

​បើទោះបីជា​មានការ​បកស្រាយ​ពី​អ​តី​ប្រធាន​មន្ទីរ​បែបនេះ​ក្តី ចំពោះ​ស្លាកស្នាម​កន្លែង​ស្រុត​,​ប្រេះ​,​បែក ទាំង​នោះគេ​សង្កេតឃើញថា​កម្រាស់​កៅស៊ូ​និង​ថ្ម​ក្រាល​មាន​ភាព​ស្តើងៗ​គប្បី​ក្រុមមន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​និង​សិក្សា​ម្តងទៀត​លើ​គុណភាព​ផ្លូវ​មួយ​ខ្សែរ​នេះ​បន្ថែម​។​លោក​ខន​ជា​អ្នកដំណើរ​ដែល​អាស្រ័យ​ធ្វើដំណើរ​លើផ្លូវ​នេះ​ទៅមក​ទី​រួម​ខេត្ត​និង​ស្រុក​កែវ​សីមា​បាន​រអ៊ូរទាំ​ថា​មាន​ស្នាម​ប្រេះ​បែក​ច្រើនឡើងៗ​មានពេលខ្លះ​លោក​ជាន់​ហ្វ្រាំង​ពុំទាន់​ក៏​ធ្លាក់​ជង្ហុក​បែក​កង់​រថ​យន្ត​ឬ​បែក​បូម​រថយន្ត​ជា​ញឹកញាប់​។​

​ក្រសួង​សាធារណៈការ​និង​ដឹក​ជ​ញ្ជួ​ន​កាលពី​ថ្ងៃទី​១០​ខែតុលា​កន្លងទៅ​ក្រោម​វត្តមាន​លោក​ស៊ុយ​សាន​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹក​ជ​ញ្ចូ​ន​បានសម្រេច​ប្តូរផ្លាស់​ប្រធាន​មន្ទីរ​សាធារណៈកា​រលោក​ម៉ៅ​ធន​រក្ស​ឱ្យទៅ​កាន់​តួនាទី​ថ្មី​ដោយ​ដាក់​លោក​រស់​គីម​ធន់​ជា​ប្រធាន​មន្ទីរ​ថ្មី​ជំនួស​វិញ​។​ការប្តូរ​ផ្លាស់​ប្រធាន​មន្ទីរ​ពេលនេះ​មហាជន​សង្ឃឹមថា​និង​មានការ​ថែទាំ​លម្អរ​គុណភាព​ផ្លូវជាតិ​លេខ​៧៦​ឡើងវិញ ពី​ខូចខាត​ល្មមៗ​ទៅជា​លែង​ខូចខាត​៕S/​