បើករថយន្ដ​មក​កាត់សក់​ស្រាប់តែ​បុក​ទម្លុះ​ចូលក្នុង​ហាង​ទាំង​កំរោល​: ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​

975
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ជិះ​រថយន្ដ​មួយគ្រឿង មានបំណង​មក​កាត់សក់ ក៏បាន​ជាន់​ហ្គែ​រ​ទៅបុក​នឹង​ទ្វារ​ហាង​កាត់សក់​ចូលក្នុង​ហាង បណ្ដាល​ឲ្យ​មាន​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង ៤០​នាទី​ព្រឹក នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២២៣ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 5868 ជិះ​ដោយ​បុរស​ម្នាក់ បើក​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​មធ្យម ពេលមកដល់ និង​ចំណុចកើតហេតុ ក៏បាន​បើករថយន្ដ​បត់​ឡើង​ចត​ទុក​នៅមុខ​ហាង ដើម្បី​កាត់សក់ ខណៈនោះ ក៏​ច្រឡំ​ជាន់​ហ្គែ​រ​ទៅបុក​ទ្វារ​ក​ព្ចា​ក់ទ​ម្លុះ ថែមទាំង​បុក​ម៉ូតូ​មួយគ្រឿង​ទៀត និង​បណ្ដាល​ឲ្យ​ជាង​ក្នុង​ហាង​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ បាន​រថយន្ដ​សង្គ្រោះបន្ទាន់​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែកឯ​សម្ភារៈ​ក្នុង​រង​ការខូចខាត​ទាំងស្រុង ចំពោះ​ម្ចាស់​រថយន្ដ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លូន​យកទៅ​ប៉ុស្តិ៍​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ បានធ្វើការ​វាស់វែង និង​យក​រថយន្ដ​ដែល​បង្ក​យកទៅ​រក្សារ​ទុក ដើម្បី​ដោះស្រាយ​ពេល​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម