ក្រុម​ប្រាសាទ​នៅ​តំបន់​បន្ទាយឆ្មារ​ទទួល​បានការ​ជួសជុល​និង​ធ្វើ​ផ្លូវ​ចូល​ពី​ឯកជន​និង​រដ្ឋ​

3083
ចែករម្លែក
  • 45
    Shares

​​ដោយ​: ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖ក្រុម​ប្រាសាទ នៅ​តំបន់​បន្ទាយឆ្មារ ទទួលបាន​ការជួសជុល សង្គ្រោះ និង​ធ្វើ​ផ្លូវ​ចូល ជា​បន្តបន្ទាប់ ពី​សប្បុរសជន ឯកជន និង​ពីរ​ដ្ឋ​។ ប៉ុន្តែ​មិនមាន មូលនិធិ​ពី​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល ឬ​ដៃគូ​អភិវឌ្ឍន៍ ដូច​មុន​ទេ​។​

​លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៤ មីនា​ថា​: មួយរយៈ​ចុងក្រោយ​នេះ ក្រុម​ប្រាសាទ នៅ​តំបន់​បន្ទាយឆ្មារ បានទទួល​ការជួសជុល សម្រួល​ថ្ម សម្អាត​ព្រៃ បរិស្ថាន អនាម័យ ធ្វើ​ផ្លូវ​ចូល ស្តា​រពើក ក្នុង​កស្សិណ ដាក់​ភ្លើង​បំភ្លឺ ។​ល​។​

​លោក​បាន​បន្តថា​: ក្នុងនោះ ក្រុមការងារ នៃ​ប្រាសាទបន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ក្នុង​ឆ្នាំ​២០១៧-១៨ ទទួលបាន​ថវិកា រាប់ម៉ឺន​ដុល្លារ ពី​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​កម្លាំងចម្រុះ ចូលរួម​ជួយ សម្រាប់​ប្រើប្រាស់ ក្នុង​គម្រោងការ​សម្អាត​ពើក ត្រឹប នៅ​កស្សិណ​ប្រាសាទ កាប់ឆ្ការ​ព្រៃ ស្មៅ បន្លា កសាង​ផ្លូវ ខាងក្នុង​ប្រាសាទ និង​ផ្លូច​ព័ទ្ធជុំវិញ​កស្សិណ​ខាងក្រៅ ទំហំ​រាប់ម៉ឺន​ម៉ែត្រក្រឡា បាន​រៀប​សម្រួល​ដុំថ្ម ជា​ផ្លូវ​ជូន​ភ្ញៀវ នៅត្រង់​កន្លែង​ឡើង មើល​ចម្លាក់ ឬ ថ្ម​ប្រាសាទ បាន​ជួយ​ដាំ និង​ប៉​ភ្លឺ​ភ្លើង​សូ​ឡា ១១១ ដើម​។

បាន​ជួសជុល​ផ្លូវ​ចូលក្នុង ហើយ​ថ្មីៗ​នេះ បាន​សម្រួល​ថ្ម ជួសជុល និង​អភិរក្ស ត្រង់​រូប​អវតារ​លោ​កិ​ស្វរ​: បាន​សហការ​នឹង​ក្រុមការងារ​នៃ​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បូរាណ​នៃ​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្ប​: ជួសជុល​រោងទង​ខាងត្បូង ឈៀង​ខាងលិច ជាប់​នឹង​ជញ្ជាំង​មាន​រូបចម្លាក់​អវតា​លោ​កិ​ស្វរៈ ។

ក្នុងនោះ លោកស្រី ក៏បាន​ទិញ​ថ្មបាយក្រៀម​ថ្មី ជាច្រើន​ដុំ សម្រាប់​បម្រើឱ្យ ការងារ​ជួសជុល​នេះ​ផងដែរ​។ ឥឡូវនេះ លោកស្រី​ក៏​នឹង​ជួយ​កសាង​បន្ទប់ទឹក និង​បង្គន់​ស្តង់ដារ ចំនួន​៨​បន្ទប់ ថែមទៀត​។​

​លោក ម៉ៅ ស៊ី បាន​និយាយ​បន្តថា​: ក្រៅពីនោះ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក៏​ផ្តល់​ថវិកា​ដល់​ក្រុមការងារ សម្រាប់​ជួសជុល កសាង​ថ្មី​នូវ ផ្លូវ​ក្រាល​ដី និង​ក្រាល​គ្រួស ចូល​ប្រាសាទ​រណប ជុំវិញ​ប្រាសាទបន្ទាយឆ្មារ ។គឺ ១-​ប្រាសាទ​សំណាង​តា​សុខ​, ប្រាសាទ​ចិញ្ចឹម​ត្រី ប្រាសាទ​យាយ​ជូ ប្រាសាទ​យាយ​គុំ ប្រាសាទ​តា​ណែម ប្រាសាទ​តា​ប្លាំ​ង ប្រាសាទ​តា​អឹម ប្រាសាទតាព្រហ្ម ។

​កន្លងមក ផ្លូវ​ចូល​ប្រាសាទ​ទាំងនោះ ជា​ផ្លូវ​រទេះ ផ្លូវ​ថ្មើរជើង​ក្នុងព្រៃ ហើយ​ជាទូទៅ មិនអាច​ធ្វើដំណើរ​បាន​ឡើយ នៅ​រដូវវស្សា ។ ហើយ​ឥឡូវនេះ ក្រុមការងារ​សហភាព​សហព័ន្ធ​កម្ពុជា (​សស​យក​) ខេត្តបន្ទាយមានជ័យ ក៏បាន​នឹង​កំពុង​រៀប​បណ្តាញ ភ្លើងអគ្គិសនី ជុំវិញ​ផ្លូវ នៃ​ប្រាសាទ​ផងដែរ​។​

​លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បូរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៤​មីនា​នេះដែរ​ថា​: កន្លងមក ដំណើរការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ មានការ​ជួសជុល ថែទាំ សង្គ្រោះ សម្អាត​ស្មៅ ព្រៃ នៅ​ប្រាសាទ​នានា យើង​មាន​មូលនិធិ ពី​ប្រទេស​ជា​មិត្ត មូលនិធិ​ពហុភាគី ឯកតោភាគី ពី​ដៃគូ​អភិវឌ្ឍន៍ មាន​អង្គការ សមាគម​នានា​ជាច្រើន​។

ប៉ុន្តែ​មួយរយ​:​ចុងក្រោយ​នេះ ពុំមាន​ទៀត​ទេ​។ មានតែ​សប្បុរសជន ឯកជន ដូចជា លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ជួយ​ថវិកា និង​កម្លាំង​របស់​មន្ត្រី​រាជការ កងកម្លាំង មហាជន​យ៉ាងច្រើន លើ​ការជួសជុល​ប្រាសាទបន្ទាយឆ្មារ និង​ការកាប់​ឆ្ការព្រៃ ស្មៅ​បន្លា ស្តា​រពើក នៅ​ទីនោះ​។​

​លោក​បាន​បន្តថា​: ចំណែក​ថវិការដ្ឋ​វិញ តាមរយ​:​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ពី​ថវិកា​លក់​សំបុត្រ ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ប្រាសាទ​តំបន់​អង្គរ បាន​យកទៅ​ប្រើប្រាស់ សម្រាប់​សង្គ្រោះ ទល់​ទ្រ បង់​លេខ​ដុំថ្ម​ចម្លាក់​នានា​។ ដូចជា​ប្រាសាទបន្ទាយឆ្មារ នៅ​ឃុំ​បន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក៏​ទទួលបាន​គម្រោង​នេះដែរ​៕S/

ក្រសួង​វប្ប​ធ​ម៍​ប្រើ​ថវិកា​អំណោយ​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ជុស​ជុល​រោងទង​ខាងលិច ជាប់​រូប​អវតា​លោ​កិ​ស្វរ​:​នៃ​ប្រាសាទបន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​( រូប​:​ភ្នំ​ស្វាយ​)

ទីតាំងផ្សាយពាណិជ្ជកម្ម