ប្រធានាធិបតី​ហ្វីលីពីន​រងរបួស​ដោយ​ធ្លាក់​ពីលើ​ម៉ូតូ​

499
ចែករម្លែក

​អ្នកនាំពាក្យ​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែ​តុលា​នេះ​ថា​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​រង​របួស​ជាំ​និង​ដាច់​រលាត់ស្បែក​ដោយ​ធ្លាក់​ពីលើ​ម៉ូតូ​​របស់​លោក​នៅ​ឯ​វិមាន​ប្រធានាធិបតី ប៉ុន្តែ​ការរង​របួស​ស្រាល​នោះ​មិន​ប៉ះពាល់​ដល់​កាលវិភាគ​ការងារ​របស់​លោក​ទេ​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី បាន​និយាយថា​” វា​ជា​ការពិត​ដែល​ប្រធានាធិបតី​បាន​ជិះ​ម៉ូតូ​របស់​លោក​កម្សាន្ត​លេង​ហើយ​លោក​បាន​ដួល​បន្ទាប់ពី​លោក​បាន​ឈប់​ចត​វា​ទុក​រួច​ហើយ​​នោះ កាលពី​យប់​ថ្ងៃ​ពុធ​។ លោក​ប្រធានាធិបតី​បាន​កំពុង​សម្រាក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​ការ​ជាសះស្បើយ​របស់លោក​នឹង​មិន​តម្រូវ​ឱ្យមាន​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ធំដុំ​នោះ​ទេ ។​

​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែតបាន​ឈោង​ដៃយក​ស្បែកជើង​របស់​លោក​នៅ​ពេល​ដែល​លោក​ដួល​ហើយ​មាន​ស្នាម​ជាំ​និង​រលាត់​កែងដៃ​និង​ជង្គង់ តែ​ស្រាល ។​

​ប្រធានាធិបតី​វ័យ ៧៤​ឆ្នាំ​គឺជា​អ្នក​ចូលចិត្ត​ជិះ​ម៉ូតូ​ធំៗ ដូចជា​ម៉ូតូ​Harley Davidson​ជាដើម​ហើយ​ធ្លាប់បាន​និយាយ​ថា​លោក​ធ្លាប់មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក្នុងកំឡុងពេល​បើក​​ចម្ងាយ​ឆ្ងាយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​៧៤​ឆ្នាំនេះ គឺជា​អ្នក​ចូលចិត្ត​ជិះ​ម៉ូតូ​ធំៗ ដូចជា​ម៉ូតូ​Harley Davidson ជាដើម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ