លោក​ឧកញ៉ា​សៀង​ណាំ​ឧបត្ថម្ភ​ជូន​ម៉ូតូ​ម្នាក់​១​គ្រឿង​ដល់​សិស្ស​ក្រីក្រ​ចំនួន​២០​នាក់​ដែល​ទើប​ប្រឡង​បាក់​ឌុប​

377
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកស្រី អ៊ុន វុន​លី​បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ក្រីក្រ​ចំនួន​២០​នាក់​ដែល​ទើប​ប្រឡង​បាក់​ឌុប​ជាប់​អត់​មានលទ្ធភាព​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​ក្នុង​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៩​។​

​លោក​ឧកញ៉ា​សៀង​ណាំ​បាន​មានប្រសាសន៍ថា​សិស្ស​ក្រីក្រ​ចំនួន​២០​នាក់​បានមក​ស្នើសុំ​រូបលោក​និង​ភរិយា​ឱ្យជួយ​ព្រោះ​ក្រុមគ្រួសារ​របស់​ពួកគាត់​មិនមាន​លទ្ធភាព​អោយ​ពួកគាត់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​បានឡើយ​។​លោក​បាន​បន្តថា ដោយ​ឃើញ​ពី​ការលំបាក​របស់​ពួកគាត់ រូបលោក​និង​ភរិយា បាន​យល់ព្រម​ទទួល​ជួយ​ដោយបាន​ឧបត្ថម្ភ​ជូន​ម៉ូតូ​ម្នាក់​១​គ្រឿង​កន្លែង​សម្រាប់​ស្នាក់នៅ​និង​ថវិកា​សម្រាប់​បង់ថ្លៃ​សាលា ផងដែរ​៕S/

រូបភាព​: លោក​ឧកញ៉ា សៀង ណាំ ឧបត្ថម្ភ​ជូន​ម៉ូតូ​ម្នាក់​១​គ្រឿង ដល់​សិស្ស​ក្រីក្រ​ចំនួន​២០​នាក់ ដែល​ទើប​ប្រឡង​បាក់​ឌុប​ជាប់​អត់​ថវិកា​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​ក្នុង​ខេត្តសៀមរាប​៕​គូលែន​