មន្ទីរ​កសិកម្ម​និង​អង្គការ​ការី​តាស់​ផ្សាភ្ជាប់​ជំនួញ​រវាង​កសិករ​ក្រុម​ផលិតកម្ម​និង​ដៃគូរ​អាជីវកម្ម​

601
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​និង​អង្គការ​ការី​តាស់​បើក​សិក្ខាសាលា​ផ្សាភ្ជាប់​ជំនួញ​រវាង​កសិករ​ក្រុម​ផលិតកម្ម​កសិកម្ម​និង​ដៃគូរ​អាជីវកម្ម​។​

​កាលពី​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​ភោជនីយដ្ឋាន​លី​ហួត​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានលើកឡើង​ថា​ដើម្បី​ផ្សាភ្ជាប់​ទីផ្សារ​និង​ជំនួញ​រវាង​អ្នកពាក់ព័ន្ធ​និង​ផលិតកម្ម​កសិកម្ម​ក្នុង​ខេត្ត​ក៏ដូចជា​ស្វែងរក​បញ្ហា​ប្រឈម​ដំណោះស្រាយ​។​លក្ខខណ្ឌ​សមស្រប​ជូន​ប្រជាកសិករ​នោះ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​សហការ​ជាមួយ​អង្គការ​ការី​តាស់​បើក​សិក្ខា​មួយ​ស្ដីពី​“​ការផ្សារភ្ជាប់​ជំនួញ​រវាង​កសិករ​ក្រុម​ផលិតកម្ម​កសិកម្ម​និង​ដៃគូ​អាជីវកម្ម​”​។​

​ពី​ធី​នេះ​មានការ​ចូលរួម​ពី​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​លោក​គឹម​រតនា​នាយក​ប្រតិបត្តិ​អង្គការ​ការី​តាស់​(Caritas)​ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​ក្រុង​-​ស្រុក​ពាណិជ្ជករ​តំណាង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​និង​ក្រុម​កសិករ​ផលិត​ជាច្រើនរូប​ទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម