ជនជាតិចិនដើរមកដេកស្លាប់ នៅតាមផ្លូវ ផ្អើលប្រជាពលរដ្ឋ និង សមត្ថកិច្ច

293
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសវ័យចំណាស់ជាជនជាតិចិនម្នាក់ មិនដឹងថាដើរមកពីណា ឈប់សំចតតាមផ្លូវ បែជាខ្យល់គ ស្លាប់ទៅវិញ រកតែអ្នកជួយមិនទាន់ បង្កឲ្យភ្ញាក់ផ្អើល អ្នកដំណើរតាមផ្លូវ សមត្ថកិច្ច កាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិងនៅខាងមុខ មជ្ឈមណ្ឌលមហាធម៌មេត្រីកម្ពុជា តាមផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានវ័យចំណាស់ ។ តែបើតាមប្រជាពលរដ្ឋ អ្នកលក់ដូរក្បែរនោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ នេះ បុរសរងគ្រោះ បានដើរថ្មើរជើងមកពីលកើត តាមផ្លូវសហព័ន្ធរុស្សី ដើរមកដល់ចំណុច មុខមជ្ឈមណ្ឌលមហាធម៌មេត្រីកម្ពុជា ក៏បានឈប់សំចត អង្គុយលើចិញចើមផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក បែជាកើតមានអាការៈ ដួលដាច់ផងារក្រោយ កន្ត្រាក់ ត្រធាក់ដៃជើង ដកចង្កាមាន់ ស្លាប់ភ្លាមៗតែម្តង បង្កឲ្យផ្អើលឆោឡោ រកតែអ្នកជួយមិនទាន់ផង ។

នៅកន្លែងកើតហេតុ បើតាមការសន្និដ្ឋាន ជនរងគ្រោះ កើតមានអាការៈខ្យល់គ។ តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច មូលដ្ឋាន ជំនាញ ក្រោយពីរាយការណ៍ជូន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ដើម្បីពិនិត្យ និងកោសល្យវិច័យជាមុនសិន៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ