ប្រជាពលរដ្ឋលើកពីបញ្ហាកង្វល់មួយចំនួនក្នុងវេទិកា រសាធារណៈនៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

260
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ នៅសង្កាត់ក្តុល ដូនទាវ ក្រុងបាត់ដំបង មានរៀបចំបើកវេទិកាសាធារណៈជួបជាមួយប្រជាពលរដ្ឋជាង១០០នាក់ដោយមានការចូលរួមពីលោកងួន រតនៈ អភិបាលនៃគណៈអ ភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយក្រុងបាត់ដំបង លោកបណ្ឌិត ប៊ុត គឹមស៊ាន សមាជិកក្រុម ប្រឹក្សាខេត្ត និងលោក ហេង ជំនិតប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ក្តុលដូនទាវ ។

វេទិកា សាធារណៈ នេះផ្ដោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ១.ការអនុវត្តគោល
នយោបាយភូមិ-ឃុំមានសុវត្ថិភាព ២.ការងារអភិវឌ្ឍន៍ ការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាល ៣.ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ការងារប្រឡងប្រណាំងទីក្រុងស្អាត បញ្ហាទឹក ភ្លើង បរិស្ថាន អនាម័យ បទល្មើសនេសាទ ទំនាស់ដីធ្លី បញ្ហាគឿងញៀននិងបញ្ហាផ្សេងៗ។

ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាកង្វល់បញ្ហាមានល្បែងស៊ី
សងនិងបញ្ហាល្បែងហ្គេមអ៊ិនធឺណេត ក្រុមបងធំបងតូចបងធំ បញ្ហាជួញដូរគ្រឿង
ញៀន បញ្ហាសណូមពរសុំឱ្យមន្ទីរធ្វការជួសជុលផ្លូវថ្នល់ខូចក្រោយទឹកជំនន់រួចនិង
ពិសេសបញ្ហាសម្រាមដែលមិនអាចដោះស្រាយបានទាន់ពេលវេលា។ល។

ចំពោះបញ្ហាកង្វល់និងសំណូមពរទាំងនេះក្រុមការងារបានធ្វើរបកស្រាយជូនឲ្យប្រជា
ពលរដ្ឋយល់។ បើបញ្ហាដោះស្រាយមិនចេញនិងយកទៅដោះស្រាយបន្តទៀត៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ