​នៅ​ស្រុក​ព្រៃនប់​យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

442
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ ជិះ​ម៉ូតូ​បុក​រថយន្ត​Lexus Rx300 ពាក់កណ្តាល​តួ​ឡាន​។​ករណីនេះ​កើតឡើង​លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨២-១៨៣​ស្ថិតនៅ​ភូមិ​សំរុង​លើ​ឃុំ​សំរុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​២១​តុលា​២០១៩ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ 2V-8214 មាន​ទិសដៅ​ចូលទៅ​ក្រុងព្រះសីហនុ (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។​មកដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្វេង​ស្របពេលនោះ​មាន​ម៉ូតូ​ម៉ាក HONDA-WAVE ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ​មាន​ទិសដៅ​ផ្ទុយគ្នា​បើកបរ​ដោយ​ឈ្មោះ ឡុង យេ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ មកដល់​ក៏​បុក​រថយន្ត​នោះ​ពី​ចំហៀង បណ្ដាល​ឱ​កុ​ឈ្មោះ ឡុង យេ អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​។​

​បច្ចុប្បន្ន ជនរងគ្រោះ​បាន​បញ្ជូនទៅ​ព្យាបាល នៅ​គ្លីនិក​វាលរេញ រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។​ដោយឡែក​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម