គ្រាប់​រ៉ុក្កែត​ពិឃាដ​នាវាមុជទឹក 90R1 ថ្មី​របស់​រុស្ស៊ី នឹង​ប្រជែង​ភាពខ្លាំង​នៅក្រោម​ទឹកជា​មួយណា​តូ

1736
ចែករម្លែក
  • 10
    Shares

ក្រុមហ៊ុន​រុស្ស៊ី Splav ដែល​ជំនាញ​ខាង​ផលិត​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​រ៉ុក្កែត​ចម្រុះ​សម្រាប់​ការអនុវត្ត​របស់​កង​ទ័ពជើងគោក និង​ជើង​ទឹក បានបង្ហាញ​គ្រាប់​បញ្ជា​ពី​ចម្ងាយ​ថ្មី​មួយ​សម្រាប់​ប្រព័ន្ធ​ជើង​ទម្រ​រ៉ុក្កែត​ប្រឆាំង​នាវាមុជទឹក RPK-8 Zapad ។​អ្នកវិភាគ​យោធា​រុស្ស៊ី​ឯករាជ្យ លោក វ្ល៉ា​ឌី​មៀរ ថាច់​កូវ បាន​បកស្រាយ​អំពី​លក្ខណៈពិសេស​របស់​រ៉ុក្កែត​ទើប​អភិវឌ្ឍន៍​ថ្មី​។

​រ៉ុក្កែត​ថ្មី ដែលមាន​ឈ្មោះថា 90R1 កំពុងមាន​វត្ត​មាននៅ​ពិព័រណ៍​ការពារ​ដែនទឹក​អន្តរជាតិ​ក្នុង​ក្រុង​សេន​ភី​ត​ធើ​ស្បឺ​ក ដែល​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​ទី ២ កក្កដា​។ កាលពីដើម​សប្តាហ៍​នេះ ការិយាល័យ​ព័ត៌មាន​របស់​ក្រុមហ៊ុន Splav បាន​បញ្ជាក់ថា គ្រាប់​ថ្មី​នេះ​បាន​កំពុង​ដាក់​ក្នុង​ផលិតកម្ម​រួចហើយ និង​កំពុង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​នៅលើ​នាវា​កងទ័ពជើងទឹក​រុស្ស៊ី​។

ក្រុមហ៊ុន Splav ក៏​អួត​ផងដែរ​នូវ​ប្រព័ន្ធ Magnesit-MN នៅ​ពិព័រណ៍​នោះ​។ គ្រាប់​រ៉ុក្កែត​នេះ ដែល​បាញ់​ចេញ​ដោយ​ជើង​ទម្រ​រ៉ុក្កែត RPK-8 មាន​សមាសធាតុ​ហាយ​ដ្រូ​អា​កូ​ទិ​ក ដែល​ផ្តល់ឱ្យ​នាវា​នូវ​ការការពារ​ប្រឆាំងនឹង​គ្រាប់​ថូ​ផេ​ដូ​ដែល​កំពុង​ហោះ​សំដៅ​មក​។​

អត្ថាធិប្បាយ​អំពី​សមត្ថភាព​ដែល​រ៉ុក្កែត​ថ្មី​នឹង​ផ្តល់ជូន​កងទ័ពជើងទឹក​រុស្ស៊ី អ្នកវិភាគ​យោធា​ឯករាជ្យ លោក​ថាច់​កូវ សរសេរថា “​ប្រព័ន្ធ​ជើង​ទម្រ RPK-8 ជា​ប្រព័ន្ធ​សព្វាវុធ​ប្រឆាំង​នាវាមុជទឹក​ថ្មី​មួយ ដែល​អភិវឌ្ឍ​ឡើង​ចេញពី​ជើង​ទម្រ​ផលិត​ឆ្នាំ ១៩៩១​។ ប្រព័ន្ធ​នេះ​គឺជា​ការធ្វើ​ទំនើបកម្ម​ចេញពី​ប្រព័ន្ធ​ជើង​ទម្រ Smerch-2 ដែល​អភិវឌ្ឍ​ឡើង​កាលពី​បី​ទសវត្សរ៍​មុន​។ ប្រសិទ្ធភាព​របស់​ប្រព័ន្ធ Smerch-2 សម្រាប់​ជា​មធ្យោបាយ​ប្រឆាំង​នាវាមុជទឹក​…​គឺ​មិនសូវ​ខ្ពស់​ទេ​។ វា​ត្រូវបាន​ប្រើ​ភាគច្រើន​គឺ​ដើម្បី​ទប់ទល់​ការវាយប្រហារ​របស់​គ្រាប់​ថូ​ផេ​ដូ​របស់​សត្រូវ ដោយហេតុថា​វា​មិនបាន​បំពាក់​ជាមួយ​គ្រាប់​បញ្ជា​ស្វ័យប្រវត្តិ ។ Smerch-2 បង្កើតឡើង​ដោយ​វិទ្យាស្ថាន​វិស្វកម្ម​កម្តៅ​ក្រុង​មូ​ស្គូ​ដ៏​ល្បី ដែល​ក្រោយមក​បាន​ផលិត​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប ICBM ចល័ត​ហៅថា Topol ផងដែរ​”​។

យោងតាម​អ្នកជំនាញ​ដដែល គ្រាប់​រ៉ុក្កែត​បញ្ជា 90R និង 90R1 បង្កើន​ប្រសិទ្ធិភាព​ប្រព័ន្ធ​ជើង​ទម្រ ASW ពី ៨​ទៅ ១០ ដង​ធៀប​នឹង​ជើង​ទម្រ​មុន Smerch-2 ដែល​គ្រាប់បែក​របស់​វា​គឺ​បាញ់​ចេញ​ដោយ​ពឹង​ផ្អែកលើ​សំណាង​ប៉ុណ្ណោះ មិនដឹងថា​ចំ​គោលដៅ​ឬ​អត់​ទេ​៕ ​ដោយ ៖កញ្ញាដាលីស

គ្រាប់​រ៉ុក្កែត​បញ្ជា 90R និង 90R1 បង្កើន​ប្រសិទ្ធិភាព​ប្រព័ន្ធ​ជើង​ទម្រ ASW ពី ៨​ទៅ ១០ ដង​ធៀប​នឹង​ជើង​ទម្រ​មុន Smerch-2

ទីតាំងផ្សាយពាណិជ្ជកម្ម