​ឃាត់​ក្មេង​ទំនើង​ជិត​១០​នាក់​ករណី​ជិះ​ម៉ូតូ​បង្កបញ្ហា​តាម​ផ្លួ​វ​សាធារណៈ​

294
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កាលពី​យប់​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​បុរី​ងិន​វិត​កម្លាំង​នគរបាល​បាន​ឃាត់​ក្រុម​ក្មេងៗ​ទំនើង​ប្រើប្រាស់​សារជាតិ​ញៀន​និង​បង្ក​អំពើហិង្សា​តាមផ្លូវ​សាធារណៈ​ដោយ​ប្រើ​ខ្សែក្រវាត់​គ្រវីគ្រវាត់​ធ្វើឱ្យ​អ្នកធ្វើដំណើរ​ភ័យខ្លាច​និង​ធ្វើឱ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​។​

លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ក្រោយពេល​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំងនេះ​រួចមក​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​តា​ស្តា​បានធ្វើការ​ឆែកឆេរ​ររ​ក​ឃើញ​វត្ថុ​សម្រាប់​បង្ក​ហិង្សា​មួយចំនួន​។​ដូចជា​ខ្សែក្រវាត់​និង​ឃាត់​ម៉ូតូ​បាន​ជិត​១០​គ្រឿង​យកមក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សូរ​នាំ​។​

ក្រោយពី​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បន្តទៀត​រួចមក​លោក​បាន​អញ្ជើញ​អាណាព្យាបាល​ក្មេង​ទំនើង​ទាំងនោះ​ឱ្យមក​យក​កួន​ទៅ​អប់រំ​បន្ត​ហើយ​ឱ្យ​ត្រឡប់ទៅផ្ទះ​រៀងខ្លួន​វិញ​៕S/

​រូប​ថ​តៈ​ឃាត់​ក្មេង​ទំនើង​ដែល​បង្កចលាចល​តាម​ដង​ផ្លូវ​មក​អប់រំ ម៉ូតូ​របស់​ក្មេង​ទំនើង​