​ឃាត់ខ្លួន​ជនដៃដល់​ជា​ឪពុកមា​ដែល​កាប់​ទៅលើ​ក្មួយបង្កើត​បណ្តាលឱ្យ​ស្លាប់​

475
ចែករម្លែក

​ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​យ​ប់​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​ប្រិ​យ៍​ថ្មី​សង្កាត់​ទឹក​វិល​ក្រុង​/​ខេត្តសៀមរាប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនដៃដល់​ត្រូវជា​ឪពុកមា​បង្កើត​របស់​ជ​ន​រងគ្រោះ​បន្ទាប់ពី​កាប់​ក្មួយ​បណ្តាលឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក​ណុប​សារ៉ាក់​អធិការដ្ឋាន​នគរបាល​បាល​ក្រុង​សៀមរាប​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ​២០១៩ នេះ​ថា មុនដំបូង ជនសង្ស័យ ឈ្មោះ ព្រឹម ព្រូស អាយុ ៤៩​ឆ្នាំ​រស់នៅ​ភូមិ កើតហេតុ​ខាងលើ​។​ជននេះ​ត្រូវជា​ឪពុកមា បាន​ឈ្លោះប្រកែក​ពាក្យសម្តី ជាមួយ​ក្មួយបង្កើត​ឈ្មោះ សូ វាសនា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​ពេលនោះ​ឈ្មោះ​សូ​វាសនា​បាន​កាន់ដំបង​ឫស្សី​ចូលទៅក្នុង​ដី​របស់​ឈ្មោះ ព្រឹម ព្រូស ក្នុង​គោលបំណង ហៅ​ឈ្មោះ ប្រឹម ព្រូស​ឱ្យចេញ​ពីក្នុងផ្ទះ​ដើម្បី​និយាយ​គ្នា​។​

​ខណៈ​ពេលនោះ​ឈ្មោះ​ព្រឹម​ព្រូស​ក៏បាន​ចេញពី​ក្នុងផ្ទះ​ព្រមទាំង​បាន​យក​ដាវ​មក​កាប់​ទៅលើ​ឈ្មោះ​សូ​វាសនា​បណ្តាលឱ្យ​ស្លាប់​ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ក្រោយពី​កាប់​រួចហើយ​ឈ្មោះ​សូ​វាសនា​បាន​រត់​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន​ហើយ​ត្រូវបាន​ម្តាយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​រួច​ក៏បាន​ដាច់ ខ្យល់​ស្លាប់ នៅពេល​ទាបភ្លឺ​ថ្ងៃទី​២៣​ខែតុលា​។​

លោក​អធិការ​ក្រុង​សៀមរាប​ក៏បាន​បញ្ជាក់ថា​ក្រោយពី​កើតហេតុ​កម្លាំង​យើង​បាន​ចុះ​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដោយបាន​ការបំភ្លឺ​ពី​ម្ដាយ​របស់​ជនរងគ្រោះ​ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ជនសង្ស័យ​មានឈ្មោះ​ព្រឹម​កែវ​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​។​គាត់​បាន​បំភ្លឺថា​កូន​របស់ខ្លួន​ដែល​ឪពុកមា​កាប់​ដោយសារ​មានទំនាស់​ពាក្យសម្តី​ទើប​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​បាក់ដង​កាំបិត​ខាងស្ដាំ​និង​រងរបួស​ដាច់​ចុង​ស្លឹកត្រចៀក​ខាងស្ដាំ និង​ផុង​លលាដ៍​ប៉ែក​ខាងស្ដាំ​។

​បន្ទាប់មក​សមត្ថកិច្ច​យើង​ក៏បាន​ចុះ​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​។​ក្រោយពី​ធ្វើការ​សាកសួរ​ឈ្មោះ​ព្រឹម​ព្រូស​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​មែន​។​បច្ចុប្បន្ន​ជនល្មើស​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃស្អែក​ទី​២៤ ខែតុលា​ឆ្នាំ​២០១៩៕S/

​រូបភាព​÷ ឃាត់ខ្លួន​ជនដៃដល់​ជា​ឪពុកមា ដែល​កាប់​មកលើ​ក្មួយបង្កើត​បណ្តាល​ឲ្យ​ស្លាប់​៕ បាយ័ន​