ខេត្តក្រចេះធ្វើពិធីប្រគល់រង្វាន់ជូនកីឡាករប្រណាំងកង់ ដណ្តើមពានរង្វាន់វិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីម៉ិញ (VOH)លើកទី២២ ឆ្នាំ២០១៩

472
ចែករម្លែក

ដោយ:កាំពី/ក្រចេះ ៖ ខេត្តក្រចេះធ្វើកម្មវិធីប្រណាំងកង់ ណាមគីខើយងៀ ដណ្ដើមពានរង្វាន់លើកទី ២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ តុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ២០១៩ ដោយមានការចូលរួមពីក្រុមកីឡាករប្រណាំងកង់ មកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម សរុបជាង២០០នាក់ ដែលធ្វើដំណើរចេញពីទីក្រុងហូជីមិញ ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងត្រឡប់មកវិញកាត់តាមខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាវៀតណាម​គីខើយងៀ និងខួបលើកទី ៧៥ នៃថ្ងៃបង្កើតកងទ័ព ប្រទេសវៀតណាម ស្ថានីវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញប្រពៃណី បានរៀបចំ។

លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះបានថ្លែងប្រាប់បណ្តាញព័ត៌មាននៅព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩នេះដោយមានការទំនាក់ទំនងជាប្រពៃរវាងកម្ពុជា វៀតណាម ឡាវ បានរីកធំធាត់ និងរឹងមាំជារៀងរហូត ជាពិសេសនៅដំណាក់កាលប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ការកើនឡើងនូវការផ្លាស់ប្ដូរទស្សនៈកិច្ចជាផ្លូវការបានញឹកញាប់ របស់ថ្នាក់ដឹកនាំកម្ពុជា វៀតណាម ឡាវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអត្ថន័យធំធេងណាស់ ដោយបានពង្រីក នឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅចំណងសាមគ្គីភាព មិត្តភាពដ៏ប្រពៃ និងសហប្រតិបត្តិការជិតស្និទ្ធទំនាក់ទំនងប្រទេសទាំងបី បានស្ដែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ វិទ្យាសាស្រ្ត និងវិស័យកីឡា បានបញ្ចូលកីឡាបាល់ទាត់ កីឡាអត្តពលកម្ម ចូលរួមប្រកួតជាលក្ខណៈមិត្តភាព នៅខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទន្ទឹមនេះការទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងបី កាន់តែមានការកើនឡើងជាលំដាប់ ។

ជួសមុខឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តក្រចេះទាំងមូល លោក បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានីយវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញ និងសមត្ថកិច្ចពាក់ព័ន្ធ ផ្ដល់កិច្ចសហការគាំទ្រ រក្សាសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ កីឡាប្រណាំងកង់ ផ្សារភ្ជាប់មិត្តភាព វប្បធម៌ និងទេសចរណ៍ ការរៀបចំកម្មវិធីនេះ បានបង្កបរិយាកាសរីករាយ ជូនសាធារណៈជនក្នុងខេត្តក្រចេះ ចូលរួមទស្សនា ។ នឹងសង្ឃឹមថា កីឡាករទាំងអស់នឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីទទួលពានរង្វាន់ ស្ថានីយវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញ លើកទី ២២ ឆ្នាំ ២០១៩ ខាងមុខនេះ និងទទួលការប្រណាំងកងប្រពៃណី ណាម គីខើយងៀ ដណ្ដើមពានរង្វាន់វិទ្យុ ផ្សាយសម្លេងប្រជាជន ទីក្រុងហូជីមិញ លើកទី ២៣ បន្តបន្ទាប់ទៀត ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម