​ប្រគល់​ផ្ទះមួយ​ខ្នង​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ក្រីក្រ​នៅ​ក្រុង​បាត់ដំបង

250
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ព្រឹក​ទី​២៤​ខែតុលា​ឆ្នាំ​២០១៩​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​និង​សហការី​ដោយមាន​ការ​និមន្ត​ចូលរួម​ពី​ព្រះគ្រូ​ពុទ្ធរស្មី​យឿ​ម​រដ្ឋសភា​ព្រះ​អនុគណ​ក្រុង​បាត់ដំបង​។​បាន​និមន្ត​អញ្ជើញ​ជួប​សំណេះសំណាល​និង​ប្រគល់​ផ្ទះ​មនុស្សធម៌​ចំនួន​១​ខ្នង​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ជូន​គ្រួសារ​លោកស្រី​អ៊ា​ន​ណា​អាយុ​៣៥​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​មានកូន​ក្នុងបន្ទុក​២​នាក់​ដែល​ខ្វះ​ទីជម្រក​រស់នៅ​ភូមិ​កន្ទួត សង្កាត់​ក្តុល ដូនទាវ ក្រុង​បាត់ដំបង ។​

​លោក​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ដល់​លោកស្រី​អ៊ា​ន​ណា​ត្រូវ​ចេះ​សម្អាត​ថែរក្សា​ផ្ទះ​ថ្មី​នេះ​ដើម្បី​បានជា​ជម្រក​ដ៏​កក់ក្តៅ​តរៀង​ទៅ​។​អំណោយ​មនុស្សធម៌​បន្ថែម​សម្រាប់​១ គ្រួសារ​ទទួលបាន​៖ អង្ក ២៥kg-​មុង​១ -​ភួយ​១​សារុង​១​ក្រមា​កន្ទេល​១​មី​១​កេស​ទឹកត្រី​១​យួរ​ទឹកស៊ីអ៊ីវ​១​យួរ​។​សៀវភៅ​ប៊ិច​កាតា​ប​ស្ពាយ​សម្ភារៈ​ផ្ទះបាយ​មួយចំនួន​និង​ថវិកា​មួយចំនួន​។​

​បន្ទាបមក​ប្រតិភូ​សាខា​បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៣​គ្រួសារ​រួមមាន​៖១,​លោក​អ៊ំ​ខ្លូត​ភឿន​អាយុ​៦៤​ឆ្នាំ​ពិការភ្នែក​រស់នៅ​ម្នាក់ឯង​២,​លោកស្រី​កែវ​យ៉េន​អាយុ​៤៨​ឆ្នាំមាន​ជំងឺ​ប្រចាំកាយ​៣,​លោក​ហោ​ម៉ៅ​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​កន្ទួត​សង្កាត់​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ។

អំណោយ​ផ្តល់​ជូ​ក្នុង​១​គ្រួសារ​ទទួលបាន​រួម​មាន​៖​អង្ក​២៥​គីឡូក្រាម​មុង​១​ភួយ​១​សារុង​១​ក្រមា​១​អាវយឺត​ទឹក​វី​ឃែ​រ​១​ធុង​មី​៣០​កញ្ចប់​ទឹកត្រី​១​យួ​ទឹកស៊ីអ៊ីវ​១​យួ​រិ​និង​សម្ភារៈ​ផ្ទះបាយ​ម​យួ​ចំនួន​ផងដែរ​។​បញ្ជាក់​៖​សម្ភារៈ​ផ្ទះបាយ​ជា​អំណោយ​របស់​សាលា​អនុគណ​ក្រុង​បាត់ដំបង​តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​៕S/

​រូប​ថ​តៈ​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​ប្រគល​ផ្ទះ​១​ខ្នង​ជូន​ស្ត្រី​មេម៉ាយ​មួយ​គ្រួសារ​និង​ប្រគល​អំណោយ​ដល់​ជន​ងាយ​រងគ្រោះ​បី​គ្រួសារ​