ម្ចាស់​ក្លឹប​ឆេ​ល​ស៊ី​បដិសេធ​សំណើ​ទិញ​ក្លឹប​ពី​ក្រុមហ៊ុន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​

334
ចែករម្លែក

លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) ម្ចាស់​ក្លឹប​ឆេ​ល​ស៊ី​បាន​ច្រានចោល​សំណើ​ទិញ​ក្លឹប​នេះ​ពី​ក្រុមហ៊ុន​មួយ​ដែល​មូលដ្ឋាន​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ លោក អា​ប្រា​ម៉ូ​វី​ច​ដែល​ធ្លាប់​បង្ហាញមុខ​ជាប្រចាំ​នៅ​វេទិកា​កិត្តិយស​របស់ ក្លឹប​នៅ​ពហុកីឡាដ្ឋាន Stamford Bridge នោះ បាន​ជាប់គាំង​ក្នុង​ជម្លោះ​ទិ​ដ្ឋ​កា​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​ប៉ុន្មាន​ខែ​កន្លងទៅនេះ ហើយ​មិនឃើញ​មុខ​នៅ​ក្លឹប​នេះ​ទៀត​ទេ​។​
​ ​
នៅពេលនេះ មហាសេដ្ឋី​រុស្ស៊ី​រូបនេះ​បាន​បដិសេធ​ដំណើ​ទិញ​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​។ លោក អា​ប្រា​ម៉ូ​វី​ច វ័យ​៥២​ឆ្នាំ ដែល​ចូល​កាន់កាប់​ក្លឹប​នេះ​កាលពី​ឆ្នាំ​២០០៣​នោះ គ្មាន​បំណង​លក់​ក្លឹប​នេះ​ទេ​។​

ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ក្រុម​ឆេ​ល​ស៊ី​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី​៤​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​គ្មាន​គម្លាត​៨​ពិន្ទុ​ពី​ក្លឹប Liverpool ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich)