ហេតុអ្វី​បានជា​អ្នក​រកកល់​ចង្អោរ​ក្រោយពី​ញ៉ាំ​អាហារ​រួច​?

746
ចែករម្លែក

តើ​អ្នក​ភ័យខ្លាច​ក្នុង​ម៉ោង​បាយ​ដោយសារតែ​វា​ច្រើនតែ​ធ្វើ​ឲ្យ​អ្នក​ចង់​ក្អួត ឬ​ចង្អោ​ដែរ​ទេ​? ខណៈពេល ដែល​ការ​ចង្អោ​ច្រើនតែ​បង្កឡើង​ដោយ​ជំងឺ​ចលនា ឬ​ការ​ចាញ់កូន តែ​មានរឿង​ជាច្រើន​ទៀត​ដែល ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​អាច​នាំ​ឲ្យ​ចង្អោ​បានដែរ​ក្រោយពី​ញ៉ាំ​អាហារ​រួច​។​

​តើ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន​ក្រោយពី​បាយ​រួច​ទេ ដូច្នេះ​វា​អាច​ដោយសារតែ​ជំងឺ​ណាមួយ ខាងក្រោម​នេះហើយ​៖

​ពុល​អាហារ​
ការ​ចង្អោ ក្អួត រាករូស រមួល​ក្រពះ ខ្សោយ ក្តៅខ្លួន ឈឺ​សាច់ដុំ និង​គ្រុន​ក្រោយពី​ញ៉ាំ​អាហារ​រួច នោះ​អាច​ដោយសារតែ​អ្នកពុល​អាហារ​ហើយ​។ រឿងនេះ​ច្រើនតែ​កើតឡើង​នៅពេល​អ្នក​បាន ញ៉ាំ​អាហារ​មាន​មេរោគ​ដែល​បង្កឡើង​ដោយ​បាក់តេរី Escherichia Coli ឬ Salmonella ឬ វីរុស Norovirus ។ រោគសញ្ញា​នៃ​ការពុល​អាហារ​ជាទូទៅ​កើតឡើង​នៅ​រយៈពេល​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ ក្រោយ​ញ៉ាំ​អាហារ​មាន​មេរោគ​នេះ​រួច តែ​ពេលខ្លះ​ក៏​អាច​កើតឡើង​ក្រោយពី​ពីរ​បី​ម៉ោង​ឬ​ដល់​ច្រើន សប្តាហ៍​ក្រោយ​ផងដែរ​។

​ដំបៅ​ក្រពះ​
​អាកា​រៈញឹក​ញាប់​បំផុត​នៃ​ការ​ដំបៅ​ក្រពះ​គឺ​ការឈឺចាប់​បែប​ក្រហាយៗ​ដោយ​ចាប់ផ្តើម​នៅក្នុង​ពោះ​។ ការឈឺចាប់​នេះ​អាច​ឡើង​ដល់ក ឬ​ចាក់​ទៅ​ខ្នង​។ អាកា​រៈ​ផ្សេងៗ​ទៀត​ដូចជា ចង្អោ ស្រក​ទម្ងន់ និង​ក្រហាយ​ដើមទ្រូង​ក៏​អាច​កើតមាន​ដែរ​។ បាក់តេរី Helicobacter Pylori ប្រហែលជា​អ្នកបង្ក​ជា ដំបៅ​នេះហើយ​។​

​រលាក​ក្រពះ​
​ជំងឺ​នេះ​អាច​សម្គាល់​ដឹង​តាមរយៈ​ការ​រលា​កនៅ​ភ្នាស់​របស់​ក្រពះ​។ ក្រៅពី​ក្អួត និង​ចង្អោ វា​អាចធ្វើ ឲ្យ​មាន​អារម្មណ៍​ក្រហាយៗ​ក្នុង​ពោះ ឬ​មាន​អារម្មណ៍​ណែនៗ​ក្នុង​ក្រពះ​ខុសធម្មតា​ដែរ​។

​ក្រពះ​មិន​កិន​
​មនុស្ស​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ហើយ​រឿង​ក្រពះ​មិន​កិន​ក្នុង​ពេលវេលា​ណាមួយ​នៃ​ជីវិត​។ រឿងនេះ​កើតឡើង​ញឹកញាប់​ណាស់ ហើយក៏​ធ្វើ​ឲ្យ​ផោម ក្រហាយ​ដើមទ្រូង និង​ហើមពោះ​ថែម ទៀត​ដែ​ឬ​។ ជាធម្មតា អ្នក​អាច​នឹងមាន​អារម្មណ៍​ថា​ក្រពះ​មិន​កិន​ក្រោយពី​បាយ​រួច​។​

ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ (GERD)
វា​គឺជា​ជំងឺ​មួយ​ផ្សេងទៀត​ដែល​បណ្តាលមកពី​ការ​ច្រាល​អាស៊ីត​ក្រពះ​មកដល់​បំពង់ករ​។ ជាធម្មតា រឿងនេះ​កើតឡើង​នៅពេល​សាច់ដុំ​នៅ​ក​ក្រពះ​ធូរ​ឬ​បិទ​មិន​ជិត​។ ក្រៅពី​អាកា​រៈ​ចង្អោ វា​ក៏​ធ្វើ​ឲ្យ​អ្នក ជំងឺ​ភើ ក្រហាយ​ដើមទ្រូង ពិបាក​លេប​អាហារ និង​មាន​ក្លិន​មាត់​មិនល្អ​ផងដែរ​៕ ដោយៈ​health.com.kh