​ភ្លើង​ឆេះ​ឃ្លាំង​ស្តុក​កាក​អំពៅ​របស់​រោងចក្រ​ស្ករស​ក្រុមហ៊ុន​ចិ​នៅ​ស្រុក​ឆែប​

446
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​កាក​អំពៅ​របស់​រោងចក្រ​ស្កសរ​ក្រុមហ៊ុន​ចិន​”​រ៉​យ​ហ្វែ​ង​”​សិ្ថ​ត​នៅក្នុង​ភូមិ​ពោធិ​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការនគរបាល​ស្រុក​ឆែប​បានឱ្យដឹងថា​កាលពី​វេលា​ម៉ោងជាង​៤​ទាបភ្លឺ​ថ្ងៃទី​២៥​ខែតុលា​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​កាក​អំពៅ​របស់​រោងចក្រ​ស្ករស​ក្រុមហ៊ុន​ចិន​រ៉​យ​ហ្វែ​ង​។​ករណីនេះ​សមត្ថកិច្ច​ជំនាញ​សាកសួរ​អ្នកគ្រប់គ្រង​ឃ្លាំង​គឺ​បណ្តា​លពី​ចំហេះ​កកើត​ចេញពី​គំនរ​កាក​អំពៅ​ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង​។​

​លោក​វរសេនីយ៍ឯក​ឈួ​រ​ម៉ា​ឌី​អធិការនគរបាល​ស្រុក​ឆែប​បាន​បន្តថា​រហូតមកដល់​ម៉ោង​៧​ព្រឹក​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានភាព​បាន​។​ប៉ុន្តែ​មិនទាន់​រលត់​ទាំងស្រុង​ទេ​នៅមាន​ផ្សែងហុយ​ចេញ​មកទៀត​កម្លាំង​នៅតែ​បន្ត​បាញ់​ទឹក​ដាក់​ទី​ឆេះ​ដើម្បីឱ្យ​រលត់​ទាំងស្រុង​។​ក្រៅពី​កាក​អំពៅ​គឺ​មិនមាន​ឆេះ​ទ្រព្យសម្បត្តិ​អ្វី​ផ្សេងទៀត​ទេ​។​

ករណី​អគ្គិភ័យ​នេះ​កម្លាំង​ចុះ​ប្រតិបត្តិ​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សំ​សាមឿន​ស្នងការរង ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ស្នងការដ្ឋាន​២​គ្រឿង​។​រថយន្ត​អគ្គិ​ភ​យ័​អធិការដ្ឋាន​ស្រុក​ឆែប​១​គ្រឿង​,​រថយន្ត​អគ្គិភ័យ​ស្រុក​ត្បែង​១​គ្រឿង​ស្រុក​ជ័យ​សែន​១​គ្រឿង​។​ប្រើ​ទឹក​អស់​៥​រថយន្ត​។​ក្រៅពីនេះ​គឺ​ដាក់​ក្បាល​បាញ់​ទៅនឹង​ក្បាល​រំ​មី​ណេ​ទឹក​ដែល​មាននៅ​ជុំវិញ​ឃ្លាំង​៕S/​