​ឃាត់​រថយន្ត​មួយគ្រឿង​រឹបអូស​សាច់​ខូចគុណភាព​ដុត​កម្ទេចចោល​

377
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែលមាន​ទាំង​គយ​ចល័ត​ផង​បាន​ឃាត់​រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង រឹបអូស​សាច់​ចម្រុះ​ខូចគុណភាព​ចំនួន​២១​កេស​ស្មើនឹង​១.៣៣០​គីឡូក្រាម​យក​ដុត កម្ទេចចោល​។​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ការឃាត់​រថយន្ត​នេះ​ធ្វើឡើង​នៅ​ព្រលប់​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​នៅតាម​បណ្តោយ​ផ្លូវ​ជា​តោ​លេខ​៦​ក្នុងភូមិ​ដូន​ទ្រ​ឃុំ​ល្វា​ស្រុក​ពួក​។​ក្រោយ​រកឃើញ​សាច់​ចម្រុះ​ខូចគុណភាព​ក៏បាន​យកទៅ​កម្ទេចចោល​កាលពី​រសៀល​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​ក្នុង​ស្ថានីយ៍​កសិកម្ម​ទឹក​វិល ក្រុង​សៀមរាប​។

​ប្រភព​បន្តថា សាច់​ចម្រុះ​ខូចគុណភាព ដែល​រឹប​អូសមាន​ដើមកំណើត​ពីស​ត្វ​ជ្រូក រួមមាន​៖​ក្រពះ​, ជើង​, ត្រចៀក​, កន្ទុយ​, ពោះវៀនធំ​, អណ្តាត​, ខួរ​, ឆ្អឹង​ក​, ឆ្អឹងជំនី​សរុប​ចំនួន ២១​កេស ស្មើនឹង ១.៣៣០ គីឡូក្រាម​។​ដឹក​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។​ប៉ុន្តែ​មកដល់​ទីតាំង​ស្រុក​ពួក​ចំណុចកើតហេតុ​ក្រុមការងារ​បាន​ឃាត់​ចាប់​និង​បាន​អនុវត្ត​វិធានការ​បសុពេទ្យ​កម្ទេចចោល​។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​សាច់​ឈ្មោះ​ឆុង​ចាន់​ដា​ភេទ​ប្រុស​អាយុ​៣៩​កាលពី​រសៀល​ថ្ងៃទី​២៥​ខែតុលា​នេះ​មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្តសៀមរាប​កំពុង​សាកសួរ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ