រថយន្ត​តម្លៃ ១​ពាន់​ដុល្លារ រក​ច្រកចូល​ទីផ្សារ​កម្ពុជា​

1327
ចែករម្លែក
  • 2
    Shares

ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន ៥១​របស់​ចិន កំពុង​ស្វែងរក​គូ​ដៃ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​រថយន្ត​ខ្នាតតូច​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ​មាន​ឈ្មោះថា Solo ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង តឺ​ចូ​វ ប្រទេស​ចិន​។​

​នៅក្នុង​ជំនួប​វិ​ន​យោគិន​ពី​ប្រទេស​ចិន​ក្នុង​កម្មវិធី​ផ្លូវ​សូត្រ​សមុទ្រ​ម្សិលមិញ​នេះ លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​ខ្មែរ​-​ចិន នៅ​កម្ពុជា​បាន​ឲ្យ​ង​ដឹងថា ក្រុមហ៊ុន Solo ដែលមាន​រោងចក្រ​ផលិត​រថយន្ត​ខា្ន​ត​តូច ដើរ​ដោយ​អគ្គិសនី គ្រោង​នាំយក​រថយន្ត​តម្លៃ​ទាប​ត្រឹមតែ ១​ពាន់​ដុល្លារ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ហើយ​ពេលនេះ​គឺ​កំពុង​ស្វែងរក​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ហក់​ចូល​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​បំផុត​។​

គូសបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះ​បាន​ផលិត​រថយន្ត​អគ្គិសនី​រហូតដល់ ១​លាន​គ្រឿង​និង​ផ្គត់ផ្គង់​តាម​បណ្ដា​ប្រទេស​មួយចំនួន​។ ដោយឡែក​លក្ខណៈពិសេស​នៃ​រថយន្ត​នេះ​គឺ​ចំណាយ​តិច​តែ ១​ដុល្លារ​អាចធ្វើ​ដំណើរ​បា​ន​ចម្ងាយ​ដល់​ទៅ ១០០​គីឡូម៉ែត្រ​៕ ​អត្ថបទ​៖ Sabay​

​រថយន្ត​គំរូ​របស់​ក្រុមហ៊ុន Solo

ទីតាំងផ្សាយពាណិជ្ជកម្ម