​រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ស្រុក​កំពង់ត្រាច​

349
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​យុវជន​ពីរ​នាក់​បាន​ស្លាប់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរ​វាង​ម៉ូតូ​និង​រថយន្ត​ពេលធ្វើ​ដំណើរ​លើ​ដងផ្លូវ​ជាតិ​លេខ​៣១​កាលពី​យប់​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ទឹកដី​ភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច​។​

លោក​វរសេនីយ៍ទោ​ស៊ូ​វណ្ណាត​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ទាំងពីរ​នាក់​គឺ​១.​ឈ្មោះ​ម៉ែន​តូង​អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ដើម​ពោធិ៍​ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​២.​ឈ្មោះ​ង៉ែត​ចាន់​រស្មី​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​អង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។

​លោកនាយ​រងការិយាល័យ​បាន​បញ្ជាក់ថា​នៅពេល​អ្នកជិតខាង​នាំគ្នា​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​បាន​បាត់បង់​ជីវិត​ទៅហើយ​។​ចំណែក​អ្នកបើកបរ​បានគេច​បា​ត់​ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម