ពលរដ្ឋថាផ្ទះលក់គ្រឿងសំណង់ដាក់សម្ភារពេញផ្លូវ បង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ អាជ្ញាធរខណ្ឌបឹងកេងកង គ្មានចំណាត់ការទាល់តែសោះ

414
ចែករម្លែក

ដោយ៖ឆាយានាថ:ភ្នំពេញ៖ អ្នកដែលធ្វើដំណើរតាមផ្លូវលេខ៩៥កែងនឹងផ្លូវ លេខ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង បញ្ជាក់ ថា ផ្ទះលក់ គ្រឿងសំណង់ជាច្រើនកន្លែង បានដាក់សម្ភារនិងចតឡាន ពេញផ្លូវសាធារណៈ ដែលបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។ ប៉ុន្តែបញ្ហានេះ បែរជាលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង គ្មានចំណាត់ការអ្វីទាល់តែសោះ ។

ទីតាំងលក់គ្រឿងសំណង់នេះ មិនមែនទើបតែបើកលក់នោះទេ គឺ តាំងពីខណ្ឌ បឹងកេងកងមិនទាន់ត្រូវបានបង្កើតមកម្ល៉េះ ពោលគឺ កាលពីស្ថិតក្រោមការ គ្រប់គ្រងរដ្ឋបាលរបស់ខណ្ឌចំការមន ។

ទោះបីយ៉ាងណា តាំងពីនៅក្នុងទឹកដីខណ្ឌចំការមន និង ពេលនេះ ស្ថិតនៅទឹកដី ខណ្ឌបឹងកេងកង ក៏ទីតាំងលក់គ្រឿងសំណង់មួយនេះ នៅតែអាចដាក់លក់សម្ភារ ពេញផ្លូវសាធារណៈ បង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋដដែល ។

ពាក់ព័ន្ធបញ្ហានេះ នៅព្រឹកថ្ងៃទី២៦ ខែតុលា រស្មីកម្ពុជា បានទំនាក់ទំនងទៅលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដើម្បីសុំការបញ្ជាក់បន្ថែម តែលោកមិន ទទួលទូរស័ព្ទឡើយ ។

មហាជនកំពុងរង់ចាំមើលថា តើទីតាំងមួយនេះ នៅតែអាចដាក់តាំងលក់សម្ភារ សំណង់និងចតឡាន ពេញផ្លូវសាធារណៈ បានទៀតឬមួយយ៉ាងណា ? ៕/Ha