​កម្ពុជា​បង្ហាញ​សក្ដានុពល​ទេសចរណ៍​របស់ខ្លួន​ដល់​អ្នកវិនិយោគ​និង​ទេសចរ​ជប៉ុន​

452
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​នាឱកាស​នៃ​ការចូលរួម​ពិព័រណ៍​សកលលោក​-​ជប៉ុន​នៅ​ទីក្រុង​អូ​សា​កា ក្រៅពី​ការចូលរួម​ជា​វាគ្មិន​នា​វេទិកា​តុមូល​រដ្ឋមន្ត្រី​រៀបចំ​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​វប្បធម៌​សិល្បៈ​និង​ទេសចរណ៍​ម៉ាឡេស៊ី​។​ជំនួប​ទ្វេភាគី​ជាមួយ​អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន និង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​ជប៉ុន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​លោក​អ៊ឹង​រចនា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​បាន​អញ្ជើញ​ទស្សនា​ស្តង់​ពិ​ព​រ័​ណ៍​ទេសចរណ៍​អន្តរជាតិ​។​ក្នុងនោះ​ក៏មាន​ស្តង់​ទេសចរណ៍​ក​ម្ព​ជា​ដែលមាន​លក្ខណ​ល្អ​ប្លែក​និង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​អន្តរជាតិ​យ៉ាងខ្លាំង​។​

​បន្ទាប់មក​លោក​រដ្ឋមន្ត្រី​និង​លោក​ឯកអគ្គរាជទូត​បា​ន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា និង​រាត្រី​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (Cambodia TourismRoadshowandCambodia Night) នៅ​រាត្រី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​នៅ​ទីក្រុង​អូ​សា​កា​។​ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ទេសចរណ៍​មកពី​ទ្វីបអាហ្វ្រិក អឺរ៉ុប អារ៉ាប់ អាស៊ី ជាអាទិ​មក​ប្រទេស​អូ​ហ្កោ​ដា ម៉ា​ឌី​វ ម៉ុង​ហ្កោ​លី អេ​ហ្ស៊ី​ប ឡាវ ភូមា ។​ល​។​

​ក្រុមប្រឹក្សា​ធុរកិច្ច​វប្បធម៌​កម្ពុជា​-​ជប៉ុន​សារព័ត៌មាន​និង​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន​ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ​៣០០​នាក់​។​ក្នុងនោះ​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​២០០​ក្រុមហ៊ុន​ព្រមជាមួយ​នឹង​ការរៀបចំ​ស្តង់​ពិ​ព​រ័​ណ៍​ទេសចរណ៍​កម្ពុជា​តាម​រចនាបទ​ដ៏​ទាក់ទាញ​។​

នាឱកាស​នោះ​គណៈប្រតិភូ​និង​ភ្ញៀវ​អន្តរជាតិ​បាន​ចាប់អារម្មណ៍​និង​កោតសរសើរ​យ៉ាងខ្លាំង​អំពី​ប្រពៃណី​វប្បធម៌​អរិយធម៌​ខ្មែរ​និង​សក្ដានុពល​វិនិយោគ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ទស្សនីយភាព​សិល្បៈ​និង​បទ​បង្ហាញ​ដោយ​ក្រសួងទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​ANA​ក្រុមប្រឹក្សា​ធុរកិច្ច​វប្បធម៌​កម្ពុជា​-​ជប៉ុន​និង​ក្រុមហ៊ុន​សុខាអូតែល​និង​រី​ស៊​ត​។​

នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី​លោក​រដ្ឋមន្ត្រី​និង​លោក​ឯកអគ្គរាជទូត​ក៏បាន​បង្ហាញ​អំពី​កំណើនសេដ្ឋកិច្ច​កម្ពុជា​គោ​លន​យោ​យ​បាយ​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌​ធម្មជាតិ​អេកូ​ទេសចរណ៍​និង​ទេសចរណ៍​សហគមន៍​។​ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ក៏ដូចជា​ទេសចរ​និង​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​ដោយបាន​លើកឡើងថា​កម្ពុ​ជាមាន​សុខសន្តិភាព​រឹងមាំ​ស្ថេរភាព​នយោបាយ​ល្អ​។​

​នាឱកាស​ចូលរួម​កម្ម​វិធី​រាត្រី​ផ្សព្វផ្សាយ​នោះ​ប្រទេស​មួយចំនួន​ក៏បាន​បង្ហាញ​អំពី​ការចាប់អារម្មណ៍​ជំរុញ​ឲ្យ​មាន​ការចុះ​អនុស្សរណ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នាពេល​អនាគត​ជាមួយ​កម្ពុជា ដូចជា ម៉ុង​ហ្កោ​លី អេ​ស្ស៊ី​ប ម៉ា​ឌី​វ ជាដើម​៕S/​