​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ទទួល​ជួប​សវនាការ​ជា​មួល​លោក​ប្រធានាធិបតី​ហុង​គ្រី​នៅ​ល្ងាច​ថ្ងៃស្អែក​នេះ​

518
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​តាម​ការគ្រោងទុក​នៅ​ម៉ោង ៣ រសៀល​ថ្ងៃ​ចន្ទ​ទី ២៨ ខែតុលា ឆ្នាំ​២០១៩​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ទទួល​ជួប​លោក​ប្រធានាធិបតី​ហុង​គ្រី ជេ​ណូ​ស អា​ឌ័​រ​(Janos Ader) នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី ក្នុង​វិមាន​សន្តិភាព​។

​លោក​ប្រធានាធិបតី​ហុង​គ្រី ជេ​ណូ​ស អា​ឌ័​រ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ២៧-៣០ ខែ តុលា ឆ្នាំ​២០១៩ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​លោក ជេ​ណូ​ស អា​ឌ័​រ ប្រធានាធិបតី​ហុង​គ្រី​និង​លោកជំទាវ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ពីថ្ងៃ​ទី២៧-៣០ ខែតុលាឆ្នាំ​២០១៩ ។ ទស្សនកិច្ច​ជា​លើកដំបូង​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​ប្រធានាធិបតី​ហុង​គ្រីតប​តាម​ការអញ្ជើញ​របស់ព្រះករុ ណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នេះ​លោក​ប្រធានាធិបតី ជេ​ណូ​ស អា​ឌ័​រ នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​នៅក្នុង​ព្រះ បរមរាជវាំង។លោក​ប្រធានាធិបតី​នឹង​ទទួល​ការ​ចូលជួប​សម្ដែង​ការគួរសម​ដាច់ដោយឡែ ក​ពីគ្នា​ជាមួយ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​អគ្គ​មហា​ពញា​ចក្រីហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជានិងជំនួប​ពិភាក្សា​ការងារ​ជា មួយ​សម្តេចអគ្គមហាសេនាបតី​តេ​ជោហ៊ុនសែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​នៅក្នុង​ជំនួប​នោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន​រួមទាំង​បញ្ហាតំបន់ ​និង​អន្តរជាតិ​ដែលជា​ការយកចិត្តទុកដាក់​រួម​នឹង​ត្រូវបាន​លើក​យកមក​ពិភាក្សា​។​

​ក្រៅពីនេះ​លោក​ប្រធានាធិបតី​និង​លោកស្រី​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា​នៅក្នុង​ឧទ្យាន​អង្គរ​និង​កន្លែង​សំខាន់ៗ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប ផងដែរ​។​

​សូម​រម្លឹកថា​កាលពី​ថ្ងៃទី​១៥ ខែតុលា​ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​លោក ជេ​ណូ​ស អា​ឌ័​រ (Janos Ader) ប្រធានាធិបតីនៃ​សាធារណរដ្ឋ​ហុង​គ្រី​នៅ​វិមាន​ប្រធានាធិបតី Sándor Palace ក្នុង​ទីក្រុង​Budapest អំឡុងពេល​សម្តេច​តេ​ជោហ៊ុនសែនបាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចកំពូល​ស្តីពី​ទឹក​លើក​ទី៣នៅ​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។​នៅក្នុង​ជំនួប​ជាមួយ​លោក ជេ​ណូ​ស អា​ឌ័​រ ,សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ហុង​គ្រីប​ន្ត​គាំទ្រ​ដល់​កម្ពុជា​ពាក់ព័ន្ធ​បញ្ហា EBA ជាមួយ​សហភាព​អឺរ៉ុប ។ គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចូលជួប​សម្តែង​ការគួរ​សមនិង​សវនាការ​ជាមួយ​លោក ជេ​ណូ​ស អា​ឌែ​រ (Janos Ader) ប្រធានាធិបតី​ហុង​គ្រី​នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស​ខណៈ​សម្តេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុង​គ្រី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម