រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

540
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។ ហេតុការណ៍​គ្រោះថ្នាក់់​ចរាចរណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូ​ម៉ែត​លេខ​៣២-៣៣ នៅ​ចំណុច​ភូមិ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ ចាន់ សា​រ៉ុ​ម អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តា​រាជ ឃុំ​កក់ ស្រុក​បសេដ្ឋ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វេ​វ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 1N 9783 បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ស្គាល់​ម៉ាក បុក​ចំ​ពីក្រោយ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ​នៅនឹងកន្លែង​កើតហេតុ​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​គេចខ្លួនបាត់​។ ចំណែក​វត្ថុតាង​ម៉ូតូ​និង​សាកសព​ជនរងគ្រោះ ផ្នែក​ជំនាញ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​