ពុ​យ វណ្ណៈ បន្ត​ឈ្នះ ឯ ស្រេង ស្រឿ​ន បន្ត​ចាញ់​

415
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ ខ្សែក្រវាត់​ខា​រ៉ាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម រជ្ជកាល​ទី​១០ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ កាលពី​រសៀល​ថ្ងៃទី​២៦ តុលា អ្នក​ប្រដាល់ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេ ស ថ្ង​ក ខេត្តស្វាយរៀង បន្ត​ចាញ់​ទឿ​ត​ហើយ ។​

​នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់គេ ដែល​កាលពី​ប្រកួត​លើក​ទី​១ សេង ស្រឿ​ន ត្រូវ​អ្នក​ប្រដាល់​ថៃ វ៉ាន ឆា​លើ​ម (Wan Chhaleum) ដាល់​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២​។ សម្រាប់​ពេលនេះ គេ​ជួប​ប្រកួត​ជាមួយ កូ​ឡាប ដាំ (Kolap Dam) ដែល​មួយ​ប្រកួត​ដំបូង របស់​កូ​ឡាប ដាំ ក៏​ជួប​បរាជ័យ​ដែរ ។​

​សម្រាប់​ជំនួប​ជាមួយ សេង ស្រឿ​ន កូ​ឡាប ដាំ ឈ្នះ​ដោយ​ពិន្ទុ ទាំង​ឯកច្ឆន្ទ តែម្ដង គឺ ៥​ទល់​០ ដោយសារ​ចៅក្រម ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ កូ​ឡាប ដាំ ឈ្នះ​ទាំង ៥ រូប ។ ២ ប្រកួត ចាញ់​ទាំង​២ ប្រកួត​បែបនេះ ឱកាស​របស់ សេង ស្រឿ​ន ដើម្បី​ឡើងទៅ​វគ្គ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទំនងជា​មិនមាន​ទៀតឡើយ​។​

​ចំពោះ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ​ជើង​ខ្លាំ​ថៃ វ៉ាន់ ឆា​លើ​ម ដោយ​ពិន្ទុ គឺ​ឈ្នះ ៤ ទល់​១ ដោយសារ​ក្នុងចំណោម ចៅក្រម​ទាំង ៥ រូប មាន​១​រូប ផ្ដល់​ពិន្ទុ​ឲ្យ វ៉ាន់ ឆា​លើ​ម ឈ្នះ និង ៤ រូប​ទៀត ផ្ដល់​ពិន្ទុ​ឲ្យ វណ្ណៈ ឈ្នះ ។​

​ពេលនេះ ២ ប្រកួត​របស់ ពុ​យ វណ្ណៈ ឈ្នះ​ទាំង ២ ប្រកួត ក្នុងខណៈដែល ២ ប្រកួត​របស់ វ៉ាន់ ឆា​លើ​ម ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត​នោះ ។​

​លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២៧ តុលា ក្នុងចំណោម​អ្នក​ប្រដាល់​ថៃ ចំនួន ៣ រូប ដែល​មក​ចូលរួម​ប្រកួត មានតែ​មួយរូប​ប៉ុណ្ណោះ ដែល​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា ឯ ២ រូប​ទៀត ម្នាក់​ចាញ់ ដោយ​សន្លប់ និង​មួយរូប ចាញ់​ដោយ​ពិន្ទុ ។​

​លីន វីរៈ ក្លិ​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែលជា​អ្នក​ប្រដាល់ ដែលមាន​អំណួត និង ចូលចិត្ត​ចំអក​ឲ្យ​គូប្រកួត ខណៈដែល​ខ្លួន​មានប្រៀប​នោះ គឺជា​អ្នក​ប្រដាល់ តែមួយ​រូប​គត់ ដែល​ជួប​បរាជ័យ ។ អ្នក​ប្រដាល់​រូបនេះ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ កាំ​ឡៃ យុគ (Kamlay Yuk) ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ដោយឡែក ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ ផេ​ត ង៉ា​ម (Phat Ngam) ដោយ​ពិន្ទុ បន្ទាប់​តស៊ូ​ជាមួយគ្នា ៥ ទឹក​ពេញ​មក​នោះ​។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ ។​

​សេក កឹម​រូ​ន ក្លិប​ម្កុដ​រាជសីហ៍ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ យ៉​ត ភី​ត (Yorth Phit) ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ នៅ​ទឹក​ទី ១ គឹម​រូ​ន បាន​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ បាន​យ៉ាង​ល្អ ធ្វើ​ឲ្យ យ៉​ត​ភី​ត ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ តែ​គេ​
​នៅ​អាច​បន្ត​ការប្រកួត​បាន ។ មកដល់​ទឹក​ទី​៥ សេក គឹម​រូ​ន បាន​ប្រើ​ស្នៀត​ជង្គង់​ហោះ អុក​ចំ​ដើមទ្រូង យ៉​ត ភី​ត ធ្វើ​ឲ្យ អ្នក​ប្រដាល់​ថៃ​រូបនេះ សន្លប់​ក្រោក​លែងរួច​តែម្ដង ។​

​ចំពោះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion នា​យប់​ថ្ងៃទី​២៧ តុលា អ្នក​ប្រដាល់​កម្ពុជា ឌុ​ម កែវ​ដា ប្រកួត​ឈ្នះ អ្នក​ប្រដាល់​ថៃ កង ណា​ផា (Kang Napha) ដោយ​ពិន្ទុ​។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ឡៅ ចន្ទ្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​បង្ខំ​ឲ្យ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា ស៊ូ​រ៉ា​ក់ ចុះចាញ់​នៅ​ទឹក​ទី​៤ បន្ទាប់ពី​គេ​មាន​បញ្ហា​ជើង​នោះ ៕v

ទិដ្ឋភាព​ប្រកួត​

ទីតាំងផ្សាយពាណិជ្ជកម្ម