កិច្ចប្រជុំ​កាហ្វេ​អាស៊ី​ប្រចាំឆ្នាំ ២០១៩​នឹង​ប្រារឰ​នៅ​ក្រុង​ម៉ាង​ស៊ឺ​នៅ​ខែវិច្ឆិកា​

288
ចែករម្លែក

​តាម​ប្រភពព័ត៌មាន​ពី​សន្និសីទ​សារព័ត៌មាន​អំពី​កិច្ចប្រជុំ​កាហ្វេ​អាស៊ី​ប្រចាំឆ្នាំ ២០១៩​បានឱ្យដឹងថា កិច្ចប្រជុំ​កាហ្វេ​អាស៊ី​ប្រចាំឆ្នាំ ២០១៩​នឹង​រៀបចំ​នៅ​ក្រុង​ម៉ាង​ស៊ឺ​នៃ​មណ្ឌល​ស្វយ័ត​ជនជាតិ​តៃ​និង​ជី​ង​ភួ តឺ​ហុង ខេត្ត​យូ​ន​ណាន​ក្នុងអំឡុងពេល​ពីថ្ងៃ​ទី ២២​ដល់ទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​តាម​ការណែនាំ​បានឱ្យដឹង​ថា​អង្គការ​កាហ្វេ តំណាង​សហគ្រាស​និង​អ្នកជំនាញការ ដែល​មកពី​ប្រទេស​និង​តំបន់​ចំនួន​ជាង ៣០​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដើម្បី​ពិគ្រោះ​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​អំពី​ប្រធានបទ​“​កាហ្វេ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​”​។

គួរ​បញ្ជាក់ថា​វេទិកា​ជំនាញ​មួយចំនួន​នឹងត្រូវ​រៀបចំឡើង​ក្នុងឱកាស​កិច្ចប្រជុំ​នេះ​ដូចជា​វេទិកា​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​នៃ​កាហ្វេ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​វេទិកា​អំពី​អនាគត​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​កាហ្វេ​ក្នុង​ទ្វីបអាស៊ី​និង​លើ​ពិភពលោក​និង​វេទិកា​អំពី​ការបង្កើត​ប្រព័ន្ធ​តម្លៃ​កាហ្វេ​នៅ​ទ្វីបអាស៊ី​ជាដើម​។ ក្រៅពីនេះ នៅមាន​កម្មវិធី​បេះ​កាហ្វេ​និង​ភ្លក់​កាហ្វេ​ឆ្ងាញ់​ជាដើម​។ ដោយ វ៉ាង​ស៊ូ​ជួន​