គ្រាន់តែស្រម៉ៃពីការស្រលាញ់ របស់ម្តាយចំពោះកូន ស្រ្តីវ័យ កណ្តាលម្នាក់បង្កើតជំនួញយ៉ាងជោគជ័យ

618
ចែករម្លែក

ដោយៈ បញ្ញាសាស្រ្ត
ភ្នំពេញៈដោយសារតែស្រម៉ៃឃើញពីការស្រលាញ់ថ្នាក់ថ្នម ទារក ក៏ដូចជាកុមារៗតូច រក្សាអស់ពីចិត្តពីថ្លើមបែប និងមានតម្រូវការចាំបាច់នូវផលិតផលដែលមានគុណភាព មានអនាម័យនិងមានសេវាកម្មល្អ គុណភាពល្អ ដូច្នេះហើយបានជា លោកស្រី ស កែវនិមល បានសម្រេចចិត្តបើកហាង លក់សម្ភារៈទារកកុមារ ​ជាបន្តបន្ទាប់រហូតបាន5 សាខា និង មានគោលដៅពង្រីកបន្ថែមទៀត អោយបានច្រើន នៅទូទាំងប្រទេស កម្ពុជា។

លោកស្រី ស កែវនិមល ថ្លែងក្នុងពិធីសម្ពោធ ហាង កែវនិមល សាខាវត្តភ្នំ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៨ ២០១៩ ថា ដោយសារតែទទួលបានការគាំទ្រពីអតិថិជន របស់ខ្លួន ដែលជឿទុកចិត្តលើផលិតផលដែលមានគុណភាព និងសេវាកម្មដ៏ល្អនោះ ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ អ្នកស្រីបាន ពង្រីកសាខារបស់ខ្លួន បានរហូតដល់ទៅ ប្រាំសាខាហើយ។ លោកស្រីបន្តថា នៅដើមឆ្នាំ ២០២០ ខាងមុខ ហាងលក់សម្ភារៈ ទារក-កុមារ កែវនិមល និងបន្ថែមសាខាមួយទៀត នៅខាងស្ទឹងមានជ័យ ដើម្បីផ្តល់ ជូនតម្រូវការដល់អតិថិជន ដែលមានតម្រូវការចាំបាច់នូវសម្ភារៈប្រើប្រាស់ ដូចជាទឹក ដោះគោ ម្សៅទឹកដោះគោ សម្ភារៈក្មេងលេង ខោទឹកនោម និងរបស់របរជាច្រើនទៀត សរុបជារួម គឺចាប់តាំងពីទារកទើបនិងកើត រហូតកុមារវ័យជាង១០ឆ្នាំ និងសម្ភារៈ អ្នកម្តាយប្រើប្រាស់ផងដែរ។

លោកស្រីបន្ថែមថា សម្រាប់ក្នុងហាងទាំងមូល បានផ្គត់ផ្គង់នូវសម្ភារៈ ដែលមាន គុណភាព មានអនាម័យ ជាពិសេស ការនាំចូលមកពីក្រៅប្រទេស ដូចជា អូស្រ្តាលី អាមេរិក ថៃ សិង្ហបុរី ញ៉ូហ្សេឡែន បារាំង ស្វីស។

សូមជម្រាបថា ហាងកែវនិមល មានលក់នូវផលិតផល ម្តាយទារក និងកុមារគ្រប់ ប្រភេទ រួមទាំងផលិតផល ជាច្រើនមុខ ដើម្បីបំពេញតម្រូវការ និងភាពងាយស្រួល ជូនអតិថិជន។ក្នុងឱកាសនៃការសម្ពោធហាងសាខាវត្តភ្នំ ក៏មានកម្មវិធីពិសេស លក់ បញ្ចុះតម្លៃទៅលើផលិតផលនៅក្នុងហាងកែវនិមល សាខាវត្តភ្នំ ផងដែរ។ ១-សាខា អូឡាំពិក និងជាទីតាំងបោះដុំ មានទីតាំងស្ថិតនៅផ្ទះលេខ២៨ ផ្លូវលេខ ៣២៨ខាងត្បូង ផ្សារអូឡាំពិចសាខា។ ២-សាខាទួលស្វាយព្រៃសាខា។ ៣- សាខា បឹងកេងកង។ ៤-សាខាទន្លេបាសាក់ ជិតផ្សារកាប់គោរ និង។ ៥-សាខាវត្តភ្នំ ដែលនឹងបើកប ម្រើជូន អតិថិជនចាប់ពីថ្ងៃនេះតទៅ មានទីតាំងស្ថិតនៅខាងជើងវត្តភ្នំចំងាយ៥០០ម៉ែត្រ៕