កំណត់យកថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ឆិកា​​​​​​​ជាចំណុច​ក្តៅដែលត្រូវពង្រឹងសន្តិសុខ ខ្ពស់បំផុតនៅភ្នំពេញ

345
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រាជធានីភ្នំពេញបានត្រៀម លក្ខណៈទទួលជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យធំៗមានបុណ្យឯករាជ្យជាតិ បុណ្យអុំ ទូកដែលនឹងធ្វើឡើងនាថ្ងៃទី៩វិច្ឆិកានិងថ្ងៃទី១០,១១,១២វិច្ឆិកាខាងមុខនោះ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៨តុលានេះគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ សំដៅបន្តពង្រឹងការយកចិត្តទុកដាក់ទាំងថ្នាក់ក្រុង ខណ្ឌ សង្កាត់ មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកកើត ឆែ និង លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងឧិកាសបុណ្យដោយកំណត់យកថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ឆិកា ជាចំណុចខ្ពស់ត្រូវ ពង្រឹងសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុតជាងពេលណាណាទាំងអស់។ក្នុងនោះត្រូវ រៀបចំឲ្យមានទីបញ្ជាការស្រាលនៅរដ្ឋបាលរាជធានីភ្នំពេញ,រៀបចំទីបញ្ជាការ ស្រាលនៅគ្រប់ខណ្ឌទាំង១៤ដើម្បីប្រចាំបញ្ជា និងត្រូវមានមុខមន្ត្រីរងចាំដោះ ស្រាយបញ្ហាបន្ទាន់ៗដោយចាប់ពីថ្ងៃទី១វិច្ឆិកាតទៅ ហាមមន្ត្រីរាជការអវត្តមានពីកន្លែងធ្វើការរួមទាំងអាជ្ញាធរដែនដីផងដែរ។

ជាមួយគ្នានេះលោកអភិបាលរងទាំងពីរក៏បានអះអាងថា៖យើងក៏នៅមានពិធីមួយទៀតគឺពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រនៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះដែរដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងជួបជុំទទួលទានអំបុកកំរិតសាលាក្រុងនៅរមណីដ្ឋានវត្តភ្នំ និងមានរៀបចំតាមខណ្ឌ សង្កាត់,មន្ទីរអង្គភាព.វត្តអារាម.សាលារៀនសរុបចំនួន៨៨៩ទីតាំង ដែលគ្រោង នឹងមានប្រជាពលរដ្ឋចូលរួមជាង១០ម៉ឺននាក់ ដោយចាប់ផ្តើមជួបជុំគ្នាពីម៉ោង៧ ព្រឹកដល់ល្ងាចថ្ងៃទី៩វិច្ឆិកា។

ក្នុងកិច្ចប្រជុំលោក កើត ឆែ ក៏ដូចលោក មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា៖ អំបុកក៏យើងទទួលទាន ឯការពង្រឹងសន្តិសុខក៏ត្រូវតែធ្វើយ៉ាងដាច់ខាតដោយមិនទុកឧិកាសឲ្យពួកក្បត់ជាតិមកបំផ្លាញសេចក្តីសុខ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋបានឡើយ។

នាឧិកាសនោះដែរ កិច្ចប្រជុំក៏បានលើកឡើងពីការបែងចែកភារកិច្ចទទួលខុសត្រូវរបស់មន្ត្រី និងផ្នែកពាក់ពន្ធ័ ក្នុងការរៀបចំបុណ្យកឋិនទានសាមគ្គីរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣០តុលា ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គដ្ឋបូរីកបិលភស្ត័ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងវត្តវិមានតេជះ ហៅវត្តស្រះចក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងឧបដ្ឋានសាលាដែលកំពុងដំណើរការសាងសង់នៅ ឡើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម