ភ្ញៀវទេចរណ៍ចំនួន១៦០០នាក់រត់ប្រណាំងលើភ្នំបូកគោ ដើម្បីសប្បុរសធម៌

453
ចែករម្លែក

ដោយ:បូរិន/ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនិងប្រណាំងកង់លើកទី៦នឹងប្រព្រឹត្ដទៅនៅលើភ្នំបូកគោនៃខេត្តកំពត ចាប់ពីថ្ងៃ ទី២៦-២៧ ខែតុលា ឆ្នាំ ២០១៩។ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនិងប្រណាំងកង់ប្រចាំឆ្នាំនៅលើភ្នំបូកគោនេះ គឺរៀបចំដោយសណ្ឋាគារឋានសួគ៌សុខាបូកគោ ដោយសរុបលទ្ធផលមានអ្នកចូលរួមចំនួន១៦០២នាក់។

វាមិនត្រឹមតែជាការចូលរួមដើម្បីភាពសប្បាយរីករាយ និងសុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមដើម្បីគាំទ្រដល់ការងារសប្បុរសធម៌ផងដែរ ពីព្រោះចំណូលដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ ព្រឹត្តិការណ៍សប្បុរសធម៌នេះគឺបើកចំហសម្រាប់ទាំងជនបរទេសនិងប្រជាជនកម្ពុជា ដោយមិនកំណត់ពីអាយុចំពោះការត់ប្រណាំងបែបកម្សាន្ត (Fun Run) ហើយចំពោះអ្នកចូលរួប្រណាំងកង់គឺត ម្រូវឲ្យមានអាយុចាប់ពី៩ឆ្នាំឡើងទៅ។

ចំពោះការរត់ប្រណាំងដែលបានធ្វើឡើងនៅថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយរត់ពាក់កណ្ដាលម៉ារ៉ាតុង មានចម្ងាយ២១ គ.ម ហើយវិញ្ញាសាផ្សេងទៀតមានចម្ងាយផ្លូវ១០គម ៥ គម និង ៣គម។ វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ២១គម គីឡូម៉ែត្របេក្ខជនត្រូវមានអាយុចាប់ពី១៦ ឆ្នាំឡើងទៅ ថ្លៃចុះឈ្មោះ៣២ដុល្លារសម្រាប់ជនបរទេស និង២២ដុល្លារសម្រាប់ខ្មែរ។

ចំពោះអ្នកចូលរួមរត់ប្រណាំងចម្ងាយ១០គម ត្រូវមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ ហើយថ្លៃចុះឈ្មោះគឺ ២៧ ដុល្លារសម្រាប់ជនបរទេស និង១៧ ដុល្លារសម្រាប់ខ្មែរ។ ចំណែកឯវិញ្ញាសាចម្ងាយ៥ និង ៣គម អ្នកចូលរួមគឺមិនគិតពីអាយុ ហើយថ្លៃចុះឈ្មោះគឺចាប់ពី ៧-១៧ ដុល្លារ។

សូមបញ្ជាក់ថា ជ័យលាភីនៃការរត់ប្រណាំង នឹងប្រណាំងកង់ នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដោយឡែកអ្នកចូលរួមរត់និងជិះកង់ទាំងអស់ទាំង១៦០២នាក់ នោះក៏នឹងទទួលបានមេដាយអនុស្សាវរីយ៍ ព្រះមុនីវង្សបូកគោម៉ារ៉ាតុង ម្នាក់មួយផងដែរ៕B/