បទចម្រៀង «សុំទោសកំពង់ចាម» មានសន្ទុះខ្លាំងក្រោយចេញMV

1006
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត
ភ្នំពេញៈ
ក្រោយមានការគាំទ្រសំលេងយ៉ាងច្រើនពីបណ្តាញសង្គមហ្វេសប៊ុក ខណៈ ពេល ដែលលោកតែងតែយកបទចម្រៀងពីដើម មកបកស្រាយ តាមហ្វេសប៊ុកផេក របស់លោក ក្នុងពេលដែលលោកទៅធ្វើការជាពលករនៅប្រទេសកូរ៉េ ពេលនេះ លោក ហាស់ សំអាត បានវិលមកប្រទេសកំណើតវិញហើយ ព្រមជាមួយនិងអាជីព ជាតារា ចម្រៀងវិញម្តង។

បទចម្រៀង «សុំទោសកំពង់ចាម» ជាបទចម្រៀងថ្មីដែលបកស្រាយដោយ តារា ចម្រៀង ហាស់ សំអាត មានសន្ទុះយ៉ាងលឿនចំពោះចំនួនអ្នកទស្សនា ព្រោះតែបទ ចម្រៀងមួយនេះនិយាយពីស្នេហាបែបយុវវ័យ ដែលមិនសមប្រកប ព្រោះតែមានការ រារាំងពីឱពុកម្តាយខាងប្រុស បានធ្វើអោយនារីជាដៃគូ គិតខ្លី ចង់សម្លាប់ខ្លួន។

ការចងក្រងជាសាច់រឿង ប្រទាក់ក្រឡាគ្នាបែបនេះ ត្រូវបានលោក ហាស់ សំអាត ប្រាប់ថា មួយបទនេះ មានការជួយជ្រោមជ្រែងពីក្រុមការងារក្នុងផលិតកម្ម អាណាចក្រ ពលករ។ លោកថា ទោះបីផលិតកម្ម អាណាចក្រពលករ ទើបតែបង្ហាញ វត្តមានក្នុង ស្រុក ថ្មីៗនេះក្តី ក៏លោកបានគិតថា និងរកអ្វីដែលថ្មីនិងមានគុណភាពទាំងរូបភាព និងសំលេង ព្រមជាមួយការប្តេជ្ងារ ធ្វើទំនុកបទចម្រៀង ថ្មីរក្សាស្នាដៃ មិនចំលង បទ បរទេស។ លោកបន្តថា ចំណែកចំនួនអ្នកទស្សនា ត្រឹមតែរយៈពេលពីបីថ្ងៃសោះ មាន ចំនួន រហូតជាងម្ភៃម៉ឺននាក់ហើយ និងចំនួនអ្នកចែករំលែកក៏ដូចគ្នា។

តោះស្តាប់បទចម្រៀង «សុំទោសកំពង់ចាម» ថាពិរោះប៉ុណ្ណា !