ជំនួញ​ដីធ្លី​មមាញឹក ការ​ខ្វៃ​ជ្រូក​យកទៅ​សែន​នៅលើ​ភ្នំ​ដោះ​ក្រមុំ ក៏​សម្បូរហូរហៀរ​ដែរ​

432
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រជាជន​កម្ពុជា ដែលមាន​ជំនឿ​អរូបី ក្នុងការ​សែនព្រេន បន់ស្រន់ សុំ​សេចក្តីសុខ​ឬ​បួងសួង​សុំ​អ្វីមួយ​ដែល​ប្រាថ្នា​អោយបាន​ជោគជ័យ​។​

​សម្លឹង​មក​មើល​លើ​ិ​កំពួ​ល​ភ្នំ​ដោះ​ក្រមុំ ជាទី​កន្លែង​ទីសក្ការៈ​បូជា​ទី​១​របស់​ខេត្តមណ្ឌលគិរី ត្រូវគេ​ឃើញថា សម្បូរ​ទៅដោយ​ក្រុម​ឈ្មួញ​ដីធ្លី​ឬ​ប្រជាពលរដ្ឋ យក​គ្រឿង​ដ​ង្វា​យ​ទៅ​សែនព្រេន​ណាស់ ។​អ្វីដែល​ជាការ​កត់សម្គាល់ ក្រៅពី​នុំ​ឬ​ផ្លែឈើ​នោះ គឺ​ជ្រូក​កណ្តុរ​ខ្វៃ ក្លាយជា​ដ​ង្វា​យ​ដ៏​ពេញនិយម​ក្នុងការ​សែនព្រេន​តែម្តង​។​

​តើ​ជ្រូក​កណ្តុរ​ខ្វៃ ជា​ជ្រូក​អ្វី​?​សូម​ស្វែងយល់​ទាំងអស់គ្នា​!

​សាច់ជ្រូក​កណ្តុរ ឬ​ត្រូវបាន​គេ​ហៅ​តាម​អ្នក​ស្រុកលើ​នេះ​ថា ជ្រូក​ជនជាតិ ។​ជ្រូក​នេះ មាន​រូបរាង​ស្រដៀង​គ្នា​និង​ជ្រូកព្រៃ​ដែរ ហើយ​អម្បូរ​ជ្រូក​នេះ ត្រូវ​បងប្អូន​ខ្មែរលើ ចិញ្ចឹម​តាមបែប​ធម្មជាតិ ជា​លក្ខ​ណះ​គ្រួសារ ក្នុង​១​គ្រួសារ​ច្រើន​អស់​៤​ដប់​ក្បាល​ប៉ុន​នោះ​។​ជ្រូក​នេះ កំពុងមាន​តម្រូវការ​ខ្ពស់​ក្នុង​ការយកទៅ​ខ្វៃ ព្រោះ​សាច់​និង​ស្បែក​មានឱជារស ឆ្ងាញ់​ជាង​ជ្រូកស្រុក​ដែល​បងប្អូន​ខ្មែរ​យើង​ចិញ្ចឹម​។​

​អ្នកយាម​នៅលើ​ភ្នំ​ដោះ​ក្រមុំ​បានអោយដឹងថា ក្រោយ​មាន​សកម្មភាព​ផ្ទុះ​រឿង​ជួញដូរ​ដីធ្លី​នៅក្នុង​ខេត្តមណ្ឌលគិរី មាន​អ្នក​បន់ស្រន់​សែន​ជ្រូក​ខ្វៃ មានការ​កើនឡើង​ច្រើន រហូត​ថ្ងៃ​ខ្លះ​មាន​ជ្រូក​ខ្វៃ​រហូតដល់​ជាង​១០​ក្បាល​ឯណោះ​។​

​ដោយឡែក​អ្នកជំនាញ​ខ្វៃ​ជ្រូក​ថា ជា​មធ្យម​ជ្រូក​ខ្វៃ​ធម្មជាតិ​នេះ​មានតម្លៃ​ចាប់​២០​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល អាស្រ័យ​ទំហំ​ជាក់ស្តែង​ដែល​អ្នកទិញ​ត្រូវការ​។​ហើយ​សព្វថ្ងៃ​មិនទាន់មាន​ប្រភព​ផ្គត់ផ្គង់​ជ្រូករ​ស់បាន​គ្រប់គ្រាន់​នៅឡើយ ដោយសារ​ជ្រូក​ប្រភេទ​នេះ មិនមាន​អ្នក​ចិ​ញ្ជឹ​ម​ច្រើន​ទេ ពោលគឺ​គេ​ចិញ្ចឹម​បែប​យថាកម្ម ចិញ្ចឹម​ប្រលែង​ចោល​រត់​ពេញ​ភូមិ ស៊ី​ចំនី​ពាសវាល​ពាសកាល ដាក់​បាយ​ឲ្យ​វា​ស៊ី​ម្តងម្កាល​ប៉ុន​ណោះ​។​

​លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណាំ​លៀរ ដែល​សព្វថ្ងៃ​កំពុង​សាកល្បង​ចិញ្ចឹម​ជ្រូក​កណ្តុរ​ធ្វើ​ពូជ​ជាង​៥០​ក្បាល បាន​ឲ្យ​ដឹងថា ការចិញ្ចឹម​ជ្រូក​ប្រភេទ​នេះ​ងាយស្រួល​ជាង​ចិញ្ចឹម​ជ្រូក​ធម្មតា​ឆ្ងាយ​ណាស់​។​ងាយស្រួល​ដោយសារ​វា​មិន​រើស​ចំនី ធន់ជំងឺ ប៉ុន្តែ​វា​មាន​រយៈពេល​ប្រមូល​ផល​យូរ​ជាង​ជ្រូក​ពួជ​ធម្មតា ព្រោះ​វា​ស៊ី​ចំណី​បែប​ធម្មជាតិ​សុ​ទ្ឋ​សាធ​ដូចជា ទំពាំង ដើម​ចេក ឬ​ស​ឈើ មើម​ឈើ ស្លឹកឈើ ជាដើម​…​ដែល​នេះ​មូលហេតុ​ធ្វើ​ឲ្យ​វា​មានការ​លូតលាស់​យឺត​ជាង​ជ្រូក​ស៊ី​ចំណី​កសិកម្ម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម