​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ត្រី​ពី​វិធីសាស្ត្រ​ក្លាយជា​អ្នកដឹកនាំ​និង​យុទ្ធសាស្ត្រ​នៃ​ការលក់​

429
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​កាលពីពេល​ថ្មីៗ​នេះ​បានរៀបចំ​សិក្ខាសាលា​មួយ​ក្នុង​គោលបំណង​បណ្តុះបណ្តាល​និង​ចែករំលែក​បទ​ពិ​សោ​ធ៍​ដល់​ស្ត្រី​ពី​វិធីសាស្ត្រ​ក្លាយជា​អ្នកដឹកនាំ​និង​យុទ្ធសាស្ត្រ​នៃ​ការលក់​។​ស្ត្រី​ប្រមាណ ៣០០ នាក់ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។​

​លោកស្រី​ភ​លីហ្សា​ជា​SuperDealer​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​បាន​ថ្លែងឱ្យដឹងថាៈ​គោលបំណង​សិក្ខាសាលា​គឺ​ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​និង​រឹទ្ធ​ចំណងមិត្តភាព​ក្រុម​បង្កើន​ការលក់​ក៏ដូចជា​ចង់​ជួយ​ឱ្យ​ស្ត្រី​ខ្មែរ​ស្គាល់​ពី​ផ្លូវ​ទៅរក​ភាពមានបាន​។​ក៏ដូចជា​ចង់​ពួកគាត់​ក្លាយខ្លួនជា​ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹកនាំ​ទោះបីជា​ពួកគាត់​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ​ឬ​រូបរាង​មិន​ស្អាត​និង​មិនមាន​បទពិសោធន៍​ក៏ដោយ ។​ជាពិសេស​ក៏​ចង់​បង្ហាញថា​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​គឺ​ពិតជា​ទីកន្លែង​ដែល​ស្ត្រី​ខ្មែរ​រអា​ចរក​លុយ​ទៅ​ទីនេះ​បាន​ដោយ​មិនចេះ​រីងស្ងួត​។

​លោកស្រី​បាន​បន្ថែមថាៈ​សិក្ខាសាលា​នេះ​បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ​ជាច្រើន​ដែល​ទទួលបាន​ជាមួយ​ក្រុម​ហ៊ុន​និង​បង្ហាញផ្លូវ​ដែល​នាង​ខ្ញុំ​និង​ជន​ឆ្នើម​ទាំង​៣​រូប​បាន​រលាស់​ខ្លួន​ចេញពី​ជីវភាព​លំបាក​មក​ក្លាយខ្លួនជា​មេដឹកនាំ​អស្ចារ្យ​នៅក្នុង​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​។​ក៏បាន​ចែករំលែក​ឱ្យ​បងប្អូន​ដែល​បាន​ចូលរួម​ឱ្យ​គាត់​មាន​ភាព​តស៊ូ​និង​ហ៊ាន​ជំនះ​រាល់​បញ្ហា​ដើម្បី​ទៅរក​គោលដៅ​ធំ​ជាមួយ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​។​

​លោកស្រី​ភ​លីហ្សា​បាន​គូសបញ្ជាក់ថា​ក្តី​រំពឹង​ក្រោយ​សិក្ខាសាលា​គឺ​ចង់ឱ្យ​តំណាង​ចែកចាយ​ដែល​បានមក​ចូលរួម​សិក្ខាសាលា​នេះ​ផ្ទាល់​បាន​រលាស់​ខ្លួន​ឱ្យក្លាយ​ទៅជា​បុគ្គល​ជោគជ័យ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​។​ទាំង​សមត្ថភាព​លក់​និង​សម​ត្តភាព​ដឹកនាំ​ក្លាយខ្លួន​ទៅជា​បុគ្គល​ដែល​អាច​រក​ចំណូល​មហាសាល​ជាមួយ​ក្រុមហ៊ុន​គ្រួសារ​កក់ក្តៅ​ដោយ​អត់​មាន​ដែន​កំណត់​។​លោក​ឧកញ៉ា​អ៊ុច​សម្បត្តិ​ប្រធាន​ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ​ក៏បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ជោគជ័យ​ដល់​ស្ត្រី​ទាំងអស់​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ​គឺជា​ក្រុមហ៊ុន​ផលិត​ចែកចាយ​និង​លក់​ផលិតផល​ថែរក្សា​សម្រស់​តាម​អន​ឡាញ​ដ៏​ធំ​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​នេះ​មាន​បណ្ដាញ​ចែកចាយ​រាប់ម៉ឺន​នាក់​ទូទាំង​២៤​ខេត្ត​និង​១​រាជធានី​។​ផលិតផល​របស់​ក្រុមហ៊ុន​គ្រឿងសម្អាង​គ្រួសារ​កក់ក្ដៅ​ផ្តោត​សំខាន់​លើ​ការថែរក្សា​សម្រស់​មួយ​តួខ្លួន​របស់​ស្រី្ត​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ