៥​នាក់​ត្រូវបាន​សម្លាប់​នៅពេល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​កា​ស្មៀរ​

435
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​មនុស្ស​៥​នាក់​ត្រូវបាន​សម្លាប់​ដោយ​ពួក​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​កា​ស្មៀរ​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ​ទី​២៩​តុលា​នៅពេលដែល​សមាជិក​សភា​សហភាព​អឺរ៉ុប​​មួយ​ក្រុម​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នេះ​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​បាន​ដក​ស្វ័យភាព​របស់​វា​កាលពី​ខែ​សីហា​។​

​នៅក្នុង​ហេតុការណ៍​បង្ហូរឈាម​តែ​មួយ​ចុងក្រោយ​នេះ ប៉ូលិស​បាន​និយាយថា​បុរស​ទាំង​៥​នាក់​ដែល​ជា​កម្មករសំណង់​មក​ពី​រដ្ឋ​វេស បឹង​ហ្កា​ល់ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា​ ត្រូវបាន​បាញ់សម្លាប់​នៅ​ទីក្រុងូ​លហ្កា​ម ហើយ​មនុស្ស​ម្នាក់​បានរ​ង​របួស​។​

​ក្រុម​ជន​សកម្មប្រយុទ្ធ​បាននិងកំពុង​ប្រយុទ្ធប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌា​នៅ​តំបន់​កា​ស្មៀរ​អស់​រយៈពេល​ជិត​៣​ទស្សវត្សរ៍​មក​ហើយ ហើយ​ប៉ូលិស​បាន​និយាយថា​ក្រុម​ជន​​សកម្មប្រយុទ្ធ​ទាំងនេះ បាន​ផ្តោត​គោលដៅ​វាយប្រហារ​ទៅលើ​ប្រជាជន​មិនមែន​អ្នកស្រុក​កា​ស្មៀរ​ដែល​ចូល​មក​ធ្វើការ​នៅ​ក្នុង​រដ្ឋ​នេះ ឬ​ធ្វើ​ជំនួញ​រកស៊ី​នៅ​ទីនោះ ចាប់តាំងពី​​ខែ​សីហា​។​

​ឥណ្ឌា​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា​គាំទ្រ​ក្រុម​ជន​សកម្មប្រយុទ្ធ​នៅ​តំបន់​កា​ស្មៀរ ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នេះ បាន​បដិសេធ​។​ប្រទេស​ទាំង​២​ទាមទារ​គ្រប់គ្រង​តំបន់​នេះ ទាំងស្រុង ប៉ុន្តែ​គ្រប់គ្រង​បាន​ដោយ​ផ្នែកៗ​។​

​ការសម្លាប់​ចុងក្រោយ​បំផុត​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ការ​ធ្វើ​ការតវ៉ា​ដោយ​ការ​គប់​ដុំ​ថ្ម​នៅ​ទូទាំង​តំបន់​កា​ស្មៀរ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​ខ្លះៗ​អស់​រយៈពេល​មួយ​សប្តាហ៍​​និង​ចំពេល​ការមកដល់​នៃ​សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន​២៣ នាក់​។​

​ពួក​អ្នកស្រុក​បាន​បញ្ចេញ​កំហឹង​ថា​រដ្ឋាភិបាល​សហព័ន្ធ​កំពុង​ព្យាយាម​បង្ហាញ​គណៈប្រតិភូ​នេះ​ថា​តំបន់​កា​ស្មៀរ​កំពុង​វិលត្រឡប់​មក​រក​ភាពប្រក្រតី​វិញ ទោះបីជា​ប្រព័ន្ធ​ទូរស័ព្ទ​​និង​អ៊ិន​ធឺ​ណិ​ត​នៅ​តែ​ត្រូវបាន​កាត់ផ្តាច់​ក៏ដោយ​ហើយ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ត្រូវបាន​រំខាន ដោយ​ការ​រឹតបន្តឹង​សន្តិសុខ​និង​ការហាម​ចេញចូល​។​

​ក្រុមមន្ត្រី​បាន​និយាយថា ការ​ធ្វើ​បាតុកម្ម​បានចាប់ផ្តើម​ជា​ថ្មី​នៅ​ទីតាំង​ប្រមាណ ៤០ ផ្សេងៗ​គ្នា​នៅ​ទឹកដី​តំបន់ភ្នំ​ហេមពាន្ត​នេះ ដោយ​រួមទាំង​នៅ​ទីក្រុង​ស្រ៊ី​ណាហ្កា​។​

​ការ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ស្រ៊ី​ណាហ្កា​បាន​ចាប់ផ្តើម​ធ្វើ ប៉ុន្មាន​ម៉ោង​នៅ​មុនពេល​ការមកដល់​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ ហើយ​បាន​បន្ត​ធ្វើ​បាតុកម្ម​ពេញ​មួយ​ថ្ងៃ​។

​កង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​។ អ្នក​តវ៉ា​យ៉ាងតិចណាស់​ចំនួន​៨​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ៕ដោយ៖សុខា/sn

កងកម្លាំង​សន្តិសុខ​ឥណ្ឌា​អម​ការពារ​គណៈប្រតិភូ​សភា​អឺរ៉ុប​ក្នុង​អំឡុងពេល​ទស្សនកិច្ច​នៅ​កា​ស្មៀរ​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម