អ្នក​ឡើង​ភ្នំ​នេ​ប៉ាល់​ដណ្តើមបាន​កំណត់ត្រា​ថ្មី​សម្រាប់​ការឡើង​កំពូលភ្នំ​ខ្ពស់បំផុត​ចំនួន ១៤

615
ចែករម្លែក

​ក្រុម​អ្នករៀបចំ​បាន​និយាយថា អ្នក​ឡើង​ភ្នំ​នេ​ប៉ាល់​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​តុលា​បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី​យ៉ាង​លឿន​សម្រាប់​ការឡើង​កំពូលភ្នំ​ខ្ពស់បំផុត​ទាំង ១៤ របស់​ពិភពលោក ដោយ​ឡើង “​កំពូលភ្នំ​កម្ពស់​ខ្ទង់ ៨០០០ ម៉ែត្រ​ទាំងអស់​” ក្នុង​រយៈពេល​តែ ៦ ខែ​និង ៦ ថ្ងៃ​ប៉ុណ្ណោះ​។​

​កំណត់ត្រា​មុន​សម្រាប់​ការឡើង​កំពូលភ្នំ​ចំនួន ១៤ កម្ពស់​ខ្ទង់ ៨០០០ ម៉ែត្រ ដែល​សម្រេចបាន​ដោយ​លោ​កនៀ​ម៉ា​ល់ ពូ​ចា ត្រូវបាន​បំបែក​បាន​នៅ​ម៉ោង ៨:៥៩ ព្រឹក ថ្ងៃ​អង្គារ​ទី​២៩​តុលា ហើយ​អ្នក​កាន់​កំណត់ត្រា​មុន​ត្រូវ​ចំណាយពេល​ជិត ៨ ឆ្នាំ​ទើប​ដណ្តើមបាន​កំណត់ត្រា​នេះ​។​

​សេចក្តីប្រកាស​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកពូ​ចា​បានសរសេរថា “​បេសកកម្ម​សម្រេចបាន​ហើយ​!”​។​

​បុរស​វ័យ ៣៦ ឆ្នាំ​រូបនេះ​បាន​និយាយថា “​វា​ពិតជា​លំបាក​ណាស់​ប៉ុន្តែ​គួរឱ្យ​មោទនៈ​សម្រាប់​រយៈពេល ៦ ខែ​នេះ ហើយ​ខ្ញុំ​សង្ឃឹមថានឹង​បង្ហាញថា​អ្វីៗ​សុទ្ធតែ​អាចធ្វើ​ទៅបាន​ជាមួយនឹង​ការប្តេជ្ញាចិត្ត ជំនឿ​លើ​ខ្លួនឯង និង ភាព​វិជ្ជមាន​”៕ ដោយ៖កញ្ញាដាលីស

លោ​កនៀ​ម៉ា​ល់ ពូ​ចា ឡើង​ភ្នំ​ខ្ពស់បំផុត​របស់​ពិភពលោក​ចំនួន​១៤​ដោយ​ប្រើពេល​ត្រឹម​៦​ខែ​៦​ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម