បុរស​ម្នាក់​ខឹង​ប្រព​ន្ឋ​ដុត​ផ្ទះ​ឆេះ​ខ្ទេច​ងាប់​គោ​២​ក្បាល​និង​សម្ភារ​ជាច្រើន​

342
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ដុត​ផ្ទះ​ឆេះ​អស់​ដោយ​ទំនាស់​ពាក្យសម្តី​ជា​ប្រព​ន្ឋ​នៅ​ចំណុច​ភូមិ​វ​ល្លិ៍​ប្រេង​ឃុំ​កា​ហែង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​បុរស​ដែល​ដុត​ផ្ទះ​ខ្លួនឯង​ចោល​នេះ​មានឈ្មោះ​ភឿន​ស​ម្ភ​ស្ស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​វ​ល្លិ៍​ប្រេង​ឃុំ​កា​ហែង​ស្រុក​សំ​រោងទង​មានទំនាស់​ពាក្យសម្តី​ជាមួយ​ប្រព​ន្ឋ​។​ប្រព​ន្ឋ​ឈ្មោះ​អ៊ី​ម​ហេម​អាយុ​១៩​ឆ្នាំ​ផ្ទះ​ដែល​ត្រូវ​ជនសង្ស័យ​ដុត​នោះ​ទទឹង​៥​ម៉ែត្រ​បណ្តោយ​៦​ម៉ែត្រ​ដំបូល​ប្រក់​ស័​ង្គ​សី ជ​ញ្ជាំ​ក្តារ សង់​ផុតពី​ដី​។​

​ប្រភព​បាន​បន្តថា​សម្ភា​រដែ​ល​ខូចខាត​រួមមាន​ផ្ទះមួយ​ខ្នង​,​គ្រែ​២,​ពូក​១,​ទូ​ឈើ​១,​ងាប់​គោ​២​ក្បាល​,​និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត​។​ករណីនេះ​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​រថយន្ដ​ស្រុក​សំរោង​ទង​១​គ្រឿង​,​រថយន្ដ​ស្រុក​ភ្នំស្រួច​១​គ្រឿង​,​រថយន្ដ​ការិយាល័យ​អគ្គិភ័យ​៣​គ្រឿង​,​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​រថយន្ដ​។​ចំពោះ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​តាម​នីតិវិធី​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ