តារា​សម្តែង​ចិន​នាង​ចាង ស៊ី​អ៊ី ប្រកា​សមាន​ផ្ទៃពោះ​កូន​ទី​ពីរ​

611
ចែករម្លែក

​តារា​សម្តែង​ចិន នាង ចាង ស៊ី​អ៊ី អាយុ ៤០ ឆ្នាំ បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ថា នាង​មានគភ៌​កូន​ទី​ពីរ​។

​ក្នុង​សារ​បង្ហោះ​លើ​វេ​ប​សាយ Weibo កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៨ តុលា នាង​បាន​និយាយថា នាង​កំពុង​មានគភ៌​៣០​សប្តាហ៍ និង​មាន​ទម្ងន់ ៥៨ គីឡូក្រាម ដោយ​បន្ថែមថា​ទម្ងន់​នាង​នៅ​បន្ត​ឡើង​ទៀត​។ នាង​ក៏បាន​បង្ហោះ​រូបថត​ជាមួយ​ពោះធំ​របស់​នាង​ផងដែរ​។

​នាង​ចាង​បាន​រៀបការ​ជាមួយ​តារាចម្រៀង​រ៉ុ​ក​ចិន វ៉ាង ហ្វេ​ង អាយុ ៤៨ ឆ្នាំ ហើយ​ប្តី​ប្រពន្ធ​នេះ​មានកូន​ស្រី​ម្នាក់ ដែល​នឹង​ឈានចូល​វ័យ​៤​ឆ្នាំ​នៅ​ខែធ្នូ​។ លោក​វ៉ាង​ក៏មាន​កូនស្រី​ពីរ​នាក់​ទៀតផង​ដែរ ពី​អាពាហ៍ពិពាហ៍​មុន​៕ ដោយ៖កញ្ញាដាលីស

នាង ចាង ស៊ី​អ៊ី មាន​ផ្ទៃពោះ​កូន​ទី​ពីរ