​ផ្អាក​យានយន្ដ​ធុន​ធំ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​លើផ្លូវ​ជាតិ​លេខ​៧៣

350
ចែករម្លែក

​ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​)៖​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៩​អាជ្ញាធរ​ខេត្តក្រចេះ​បានចេញ​សេចក្ដីប្រកាស​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ដោយ​មិនឱ្យ​ឆ្លងកាត់​ស្ពាន​ពាម​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣​ពី​ស្រុក​ឆ្លូង​ទៅ​ទី​រួម​ខេ​ត្ត្ត​ក្រចេះ​ឡើយ​។​ក្រោយពី​ទឹកទន្លេ​មេគង្គ​ឆ្នាំ​២០១៩​មាន​កម្ពស់​២២,៧៣​ម​បាន​ស្រក់​ផុត​ទៅ​មាន​ករណី​បាក់​ច្រាំង​នៅ​ទីតាំង​ស្ពាន​ពាម​ទេរ​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩​បណ្ដាលឱ្យ​ទ្រេត​ជើង​ស្ពាន​ចន្លោះ​ទី​៤​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អភិបាលខេត្ត​ក្រចេះ​លោក​វ៉ា​ថន​បាន​បញ្ជាក់ថា​ការផ្អាក​នេះ​ដើម្បី​ការពារ​សុ​វត្តិភាព​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​រដ្ឋបាលខេត្ត​ក្រចេះ​សូម​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន​ចំពោះ​រថយន្ដ​ធុន​ធំ​គ្រប់​ប្រភេទ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ពាម​ទេរ​ផ្លូវជាតិ​លេខ​៧៣​ក្រចេះ ឆ្លូង ចាប់​ល្ងាច​ថ្ងៃទី​២៩ ខែតុលា នេះ​ទៅ​។​

​លោក​សាំង​ប៊ុន​ថេ​ន​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៩​នេះ​ថា​មូលហេតុ​ដោយសារ​ខាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ចុះ​ពិនិត្យឃើញថា​ទម្រ​ជើង​ស្ពាន​ដែល​សាងសង់​ថ្មី​ផុតពី​ទម្រ​ស្ពាន​ដោយសារ​បាក់​ដី​ទ្រេត​ទម្រ​ជើង​ស្ពាន​។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា​កំឡុងពេល​ឆាប់ៗ​នេះ​លោក​និង​ដឹកនាំ​ក្រុមការងារ​ចុះ​ទម្រង់​ទម្រ​ជើង​ស្ពាន​ឡើងវិញ ហើយ​និង​បើក​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​ហើយ​៕S/

​រូបថត​៖​ផ្អាក​ការធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន​នៅលើ​ផ្លូវជាតិ​លេខ​៧៣​

ទីតាំងផ្សាយពាណិជ្ជកម្ម