ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅ​កំព្រា​បួន​នាក់​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

1803
ចែករម្លែក
  • 88
    Shares

ដោយៈ សុខុម / ស្ទឹងត្រែង​៖ ផ្ទះមួយ​ខ្នង​របស់​ស្ត្រី​វ័យ​ចំណាស់ រស់នៅក្នុង​ជីវភាព​ក្រីក្រ​ជាមួយនឹង​ចៅៗ​បួន​នាក់ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ផ្ទះ និង​ទ្រព្យសម្បត្តិ​គ្មាន​សល់​។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨​។​

​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ សី​ដា អាយុ​៦៤​ឆ្នាំ បាន​រៀបរាប់ថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ដើរទៅ​វត្ត​សូត្រធម៌ និង​ធ្វើ​ចង្ហាន់​ប្រ​កេ​ន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​សិ​ល​ដូច​សព្វដង​។ ពេល​ដើរមក​ដល់ផ្ទះ​វិញ​បោក​សម្លៀកបំពាក់ និង​ដើរទៅ​ផ្ទះ​អ្នកភូមិ ដើម្បី​រក​ទិញ​ម្ហូប​រៀបចំ​អាហារ​ថ្ងៃត្រង់​។ ពេល​គាត់​ដើរ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​អ្នកជិតខាង​បាន​ស្រែកហៅ​គាត់​ថា អ៊ុំ​អើយ​ភ្លើង​ឆេះ​ផ្ទះ​ធ្វើឱ្យ​គាត់​រំពេច​នោះ ភ័យ​ស្លន់ស្លោរ​ត់ទៅ​មើល ឃើញ​អណ្តាតភ្លើង​កំពុងតែ​ឆាបឆេះ​។ ភ្លាមៗ​នោះ អ្នកភូមិ​ក៏បាន​ស្រែកហៅ និង​យក​ម៉ាស៊ីន​បូ​ប​ទឹក​ពី​ទន្លេ​ទៅ​បាញ់​ពន្លត់ តែ​មិនអាច​គ្រប់គ្រង​អណ្តាតភ្លើង​ឆេះ​បានទេ​។ មិនយូរប៉ុន្មាន​ផ្ទះ​របស់គាត់​បាន​ត្រឹម​សល់​តែ​គ្រោង​ឈើ​… គំនរ​ធ្យូង និង​ផេះ​ផ្សែង​ហ៊ុយៗ​។​

​ស្ត្រី​មេម៉ាយ​បាន​និយាយទៀតថា ផ្ទះ​ឈើ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​មាន​ទំហំ​៦​គុណ​៧​ម៉ែត្រ​។ ទ្រព្យសម្បត្តិ​ខាតបង់​ផ្ទះ​អស់ទាំង​ស្រុង​។ មាស​ទម្ងន់​២​ជី និង​ប្រាក់​ចំនួន​៩០​ម៉ឺន​រៀល​។ នៅពេលនេះ គឺ​គាត់​នៅសល់តែ​សំបកខ្លួន​តែប៉ុណ្ណោះ​។​

​តាម​ការរៀបរាប់​ឱ្យដឹង​ទៀតថា គាត់​រស់នៅ​ក្នុងផ្ទះ​ខាងលើនេះ ស្ទើរតែ​អស់​មួយជីវិត​ទៅហើយ​ជាមួយ និង​ចៅ​កំព្រា​បួន​នាក់ ដែល​ម្តាយ​ពួកគេ​បាន​ស្លាប់ចោល​ទៅ​យូរហើយ​ដែរ​។ ពេលនេះ ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​គាត់​និង​ចៅៗ មិនដឹង​ជា​រស់នៅ​បែបណា​តទៅទៀត​ទេ គឺមាន​តែ​សុំ​អង្វរ​ដល់​អាជ្ញាធរ និង​សប្បុរសជន​ជួយ​ដល់​គាត់ ព្រមទាំង​ចៅ​ផង​។ បើ​ពុំ​នោះទេ​គាត់​នឹង​ដាច់បាយ​ស្លាប់​។​

​ទាក់ទង​ទៅនឹង​អគ្គិភ័យ​ឆេះ​ផ្ទះ​ខាងលើ​លោក ជឹម អេ​ន អធិការនគរបាល​ស្រុក​សៀម​ប៉ាង បាន​បញ្ជាក់ថា ដោយសារតែ​ផ្ទះ​ឈើ​ហើយ​ចំ​ថ្ងៃសីល ម្ចាស់ផ្ទះ​មិន​នៅ​អាចជា​មូលហេតុ នៃ​ការឆេះ​នោះ​។ រថយន្ត​ពន្លត់ អគ្គិភ័យ​មួយគ្រឿង មិនអាច​ទៅ​ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​ទេ ដោយសា​ទំហំ នៃ​អណ្តាតភ្លើង​ឆេះ​ផ្ទះ​ឈើ​លឿន​ពេក​។ ហើយ​ការរាយការណ៍​មកកាន់​សមត្ថកិច្ច​យឺត​ពេល​៕L

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ